ការសិក្សាថ្មីមួយបានបញ្ជាក់ថា របៀបរបបមួយនៃការញ៉ាំគ្រឿងស្រវឹងប្រកបដោយភាពគ្រោះថ្នាក់ ឬការញ៉ាំគ្រឿងស្រវឹងច្រើនៗពេក ធ្វើឲ្យសារធាតុបញ្ជាក់ការខូចខាតរបស់ជាលិកាបេះដូងមានការកើនឡើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈការវាសកម្រិតម៉ូលេគុលក្នុងឈាម យើងអាចរកឃើញថា អ្នកញ៉ាំគ្រឿងស្រវឹងច្រើនៗទំនងជាងាយបង្កឲ្យមានការខូចខាតបេះដូងខ្លាំងជាងអ្នកដែលញ៉ាំតិចៗ។ អាការៈដែលបញ្ជាក់ថា អ្នកកំពុងតែញ៉ាំគ្រឿងស្រវឹងច្រើនៗ ឬក្នុងកម្រិតគ្រោះថ្នាក់នោះគឺ ញ៉ាំចាប់ពី ៦ដងឡើងទៅក្នុងមួយពេល មានអារម្មណ៍ស្រវឹង ត្រូវការគ្រឿងស្រវឹងមុនគេនៅពេលព្រឹកឡើង មានផលវិបាកសម្រាប់ជីវិតផ្ទាល់ខ្លួនដោយសារតែការផឹកស្រវឹង កំពុងតែមានសមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់ស្ថិតក្នុងភាពបារម្ភអំពីការផឹកស្រវឹងរបស់ពួកគេ។ 

ការបូមឈាមមើលគឺផ្តោតទៅលើបីចំណុចសំខាន់ៗដែលទាក់ទងនឹងសុខភាពបេះដូង ១. ការឡើងខ្ពស់នៃ Cardiac Troponin T សម្រាប់វាស់វែងការមានរបួសរបស់បេះដូង ២. N-terminal pro-B-type Natriuretic Peptide លក្ខណៈបញ្ជាក់នៃភាពយឺតរបស់ជញ្ជាំងបេះដូង និង ៣. ភាពមានប្រតិកម្មខ្លាំងរបស់ C-reactive Protein សម្រាប់បញ្ជាក់អំពីការរលាក។ 

ក្នុងមន្ទីរពេទ្យ អ្នកជំងឺដែលមាន របួសបេះដូងឃើញ ១០.៣ភាគរយ ជញ្ជាំងបេះដូងយឺត មាន ៤៦.៧ភាគរយ និងការរលាកមាន ៦៩.២ភាគរយ ដែលវាខ្ពស់ជាងអ្នកដែលផឹកគ្រឿងស្រវឹងដែរតែមិនមានបញ្ហា។ 

យោងទៅតាមការសិក្សា លក្ខណៈសម្គាល់ក្នុងឈាមសម្រាប់ភាពយឺតរបស់ជញ្ជាំងបេះដូងមាន ៣១.៥ភាគរយ លើអ្នកញ៉ាំគ្រឿងស្រវឹងព្រមទាំងមានលក្ខណៈគ្រោះថ្នាក់ខ្ពស់នោះ ឃើញថាឡើងខ្ពស់ជាងអ្នកញ៉ាំគ្រៀងស្រវឹងដែលមិនមានបញ្ហា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដូច្នេះ តាមលទ្ធផលនៃការសិក្សានេះបានបញ្ជាក់ថា អ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗកំពុងតែបង្កើតចំនួននៃការរលាកក្នុងរាងកាយកាន់តែខ្ពស់ ដែលវាជាប់ទាក់ទងនឹងបញ្ហាសុខភាពយ៉ាងខ្លាំងរួមទាំងជំងឺបេះដូងសរសៃឈាមផង៕