អ្នកស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលមានផ្ទៃពោះក្នុងពេលជាយុវវ័យទំនងជាងាយធ្លាក់ខ្លួនក្នុងជីវភាពក្រលំបាក សុខភាពផ្លូវចិត្តកាន់តែមិនល្អ ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងការញៀនថ្នាំទៀតផង។ អ្នកស្រាវជ្រាវ Jamie Seabrook សាស្រ្តាចារ្យរងនៅឯ Brescia University College នៃប្រទេសកាណាដា បានឲ្យដឹងថា ថ្វីបើការមានផ្ទៃពោះក្នុងពេលវ័យក្មេងត្រូវបានគេរកឃើញថាកំពុងតែថយចុះក្នុងប្រទេសកាណាដា រយៈពេលពីរបីឆ្នាំនេះក៏ដោយ តែវាមិនមែនមានន័យថា យើងបានដោះស្រាយបញ្ហាសង្គមនេះនៅលើយទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើន ៧០ភាគរយនៃស្រ្តីមានផ្ទៃពោះក្នុងពេលជាយុវវ័យក្នុងប្រទេសនេះ គឺមានដោយចៃដន្យ។
វាមិនសូវមានការសិក្សាទៅលើស្រ្តីមានផ្ទៃពោះជាយុវវ័យក្នុងប្រទេសកាណាដាទេ ជាពិសេសការស្វែងរកកត្តាប្រឈមមុខ និងលទ្ធផលនៃការសម្រាលប្រៀបធៀបទៅនឹងស្រ្តីដែលមានផ្ទៃពោះក្នុងពេលវ័យកណ្តាល។ តាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Pediatric and Adolescent Gynecology បានឲ្យដឹងថា អ្នកស្រាវជ្រាវមកពី Lawson Health Research Institute and Brescia Univeristy College អាចទាញប្រយោជន៍នៃការសិក្សាលើស្រ្តីមានផ្ទៃពោះទ្រង់ទ្រាយធំពីតំបន់ Southwestern Ontario តាមរយៈការវាយតម្លៃទិន្នន័យអ្នកជំងឺនៅ London Health Sciences Centre បាន។
ស្រ្តីស្ថិតក្នុងវ័យជាយុវវ័យទំនងជាងាយនឹងរស់នៅមានភាពក្រលំបាកជាងស្រ្តីមានផ្ទៃពោះក្នុងវ័យជ្រែ។ ពួកគេក៏ទំនងជាងាយមានប្រវត្តិបាក់ទឹកចិត្ត និងបាក់ទឹកចិត្តកាន់តែខ្លាំងក្នុងពេលមានផ្ទៃពោះ ជាមួយនឹងការប្រើប្រាស់ថ្នាំក្នុងពេលមានផ្ទៃពោះមាន ១០ភាគរយដែរ។ ស្រ្តីជាយុវវ័យជក់បារីមាន ៤១ភាគរយ លេងថ្នាំ ១៣ភាគរយ និង ញ៉ាំគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះមាន ៧ភាគរយ ដែលរឿងនេះជាអត្រាដ៏ខ្ពស់ដ៏គួរឲ្យកត់សម្គាល់មួយជាងស្រ្តីវ័យជ្រែជាងនេះ។
នៅពេលមានការផ្លាស់ប្តូររកមើលបញ្ហាសុខភាពផ្សេងៗ កត្តាលុយកាក និងអាកប្បកិរិយា ស្រ្តីមានផ្ទៃពោះក្នុងពេលជាយុវវ័យគឺមិនជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែ ឬកូនកើតមិនគ្រប់ទម្ងន់ទេនៅពេលប្រៀបធៀបជាមួយស្រ្តីមានផ្ទៃពោះអាយុចាប់ពី ២០ ទៅ ៣៤ឆ្នាំ។ ប៉ុន្តែទារកដែលកើតមកមានការប្រឈមកាន់តែខ្ពស់នឹងពិន្ទុរ Apgar ទាប។ ពិន្ទុរ Apgar គឺជាការធ្វើតេស្តទារកទើបនឹងកើត ដើម្បីចង់ដឹងថា គេអាចរស់នៅក្រៅពោះម្តាយបានល្អប៉ុណ្ណា។ ទារកដែលមានពិន្ទុរនេះទាបខ្លាំងទំនងជាត្រូវការជំនួយក្នុងការដកដង្ហើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុរ Apgar មានទំនាក់ទំនងតិចតួចទេជាមួយនឹងសុខភាពរយៈពេលយូររបស់ទារក៕