របបអាហារដែលយើងញ៉ាំដើរតួនាទីសំខឋន់ណាស់ក្នុងការកំណត់ឲ្យដឹងអំពីសុខភាពទូទៅ និងភាពរីករាយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងទៀត អាចមានឥទ្ធិពលអវិជ្ជមានច្រើន ដែលអាចនាំឲ្យធាត់ជ្រុលបាន។
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Fouctional Foods ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Illinois រដ្ឋ Chicago សហរដ្ឋអាមេរិក បានរកឃើញថា ជាតិកាហ្វេអ៊ីនអាចបន្ថយការរក្សាទុកជាតិខ្លាញ់ក្នុងកោសិកាខ្លាញ់ និងបន្ថយការឡើងទម្ងន់ ព្រមទាំងការផលិតរបស់ខ្លាញ់ Triglyceride ថែមទៀត
តាមការសិក្សាទៅលើសត្វកណ្តុរ ត្រូវបានគេរកឃើញថា កណ្តុរដែលស៊ីជាតិកាហ្វេអ៊ីនចម្រាញ់ចេញពីតែ ឃើញថាបន្ថយការឡើងទម្ងន់បាន ១៦ភាគរយ និងបន្ថយការកកកុញខ្លាញ់ក្នុងរាងកាយបាន ២២ភាគរយ នៅពេលប្រៀបធៀបជាមួយនឹងក្រុមដែលស៊ីសារធាតុគ្មានជាតិកាហ្វេអ៊ីន។
ឥទ្ធិពលនេះមានលក្ខណៈស្រដៀងគ្នានឹងជាតិកាហ្វេអ៊ីនដែលគេសំយោគដែលចម្រាញ់ចេញពីកាហ្វេដែរ។ ចំនួនជាតិកាហ្វេអ៊ីនដែលមានក្នុងតែមានពី ៦៥ ទៅ ១៣០មីលីក្រាម។ ការញ៉ាំកាហ្វេអាចមានជាតិកាហ្វេអ៊ីនពី ៣០ ទៅ ៣០០មីលីក្រាម។
យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការរកឃើញទាំងនេះបញ្ជាក់ថា ជាតិកាហ្វេអ៊ីនអាចត្រូវបានគេចាត់ទុកថាជាភ្នាក់ងារប្រឆាំងភាពធាត់ជ្រុលបាន។ តែ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងទៀតអាចប្រើដើម្បីបង្ការភាពធាត់ជញរុល និងជំងឺនៃការរំលាយអាហារផ្សេងៗទៀតបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងពេលសិក្សា កណ្តុរដែលស៊ីជាតិកាហ្វេអ៊ីនគឺស្មើនឹងចំនួនដែលមានក្នុងកាហ្វេបួនពែង។ អ្នកអាចបញ្ចូលភេសជ្ជៈទាំងនេះដែលសម្បូរជាតិកាហ្វេអ៊ីនខាងក្រោមនេះក្នុងរបបអាហារបានដើម្បីទទួលបានប្រយោជន៍សម្រកទម្ងន់៖
- កាហ្វេ៖ កាហ្វេច្រោះថ្មីៗនេះត្រូវបានគេរកឃើញថាផ្តល់សុខភាពដល់បេះដូង
- តែ៖ តែភាគច្រើនដូចជា តែបៃតង និងតែខ្មៅផ្ទុកទៅដោយជាតិកាហ្វេអ៊ីនតិចតួច តែក៏មានប្រយោជន៍ដល់សុខភាពផងដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សូកូឡាខ្មៅដែលស្រោបដោយគ្រាប់កាហ្វេ៖ អញនកក៏អាចញ៉ាំជាតិកាហ្វេអ៊ីនបានតាមរយៈការញ៉ាំគ្រាប់កាហ្វេដែលស្រោបពីលើសូកូឡាខ្មៅដែរ៕