របៀបរស់នៅដែលផ្តល់សុខភាពតាមរយៈការហាត់ប្រាណរាល់ថ្ងៃនិងញ៉ាំអាហារផ្តល់សុខភាពរាល់ថ្ងៃជាមួយនឹងការងារសម្រាប់ថ្ងៃឈប់សម្រាក និងបុណ្យទាន ព្រមទាំងធ្វើដំណើរកម្សាន្តនោះពិតជារឿងសំខាន់ណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលនៅជុំគ្នាជាមួយមិត្តភក្តិ និងក្រុមគ្រួសារក្នុងការប្រារព្ធពិធី យកល្អគួរតែមានការបត់បែនបន្តិច ឬផ្លាស់ប្តូររបបអាហារខ្លះក៏មិនអីដែរ។ វាពិតជាមិនអីឡើយក្នុងការសម្រាកបន្តិចនៅពេលដែលអ្នកពិតជាត្រូវការចូលចំណោមគេមែននោះ ព្រោះអ្នកនឹងងាយត្រឡប់មកទម្លាប់ដើមដើម្បីរស់នៅមានសុខភាពល្អវិញ។ ការនៅជុំគ្នាគួរតែជារឿងបង្កើតនូវការចងចាំ ចំណាយពេលវេលាដ៏ល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ខណៈពេលផ្តោតសំខាន់ទៅលើការរស់នៅផ្តល់សុខភាពល្អ ព្រមទាំងធ្វើវាឲ្យបានកាន់តែល្អដើម្បីជីវិតនៅថ្ងៃមុខកាន់តែសុខសប្បាយ។ ខាងក្រោមនេះខ្ញុំសូមណែនាំគន្លឹះខ្លះៗក្នុងការជួយឲ្យអ្នកកាន់តែទទួលបានសុខភាពល្អសម្រាប់ថ្ងៃឈប់សម្រាកខាងមុខ៖
- មនុស្សម្នាក់អាចតែងតែទទួលបានអាហារពោរពេញដោយជីវជាតិខ្លាំងដូចជា ផ្លែឈើក្រៀម បន្ទះនំប្រូតេអ៊ីន ព្រោះវាអាចផ្តល់ភាពងាយស្រួលក្នុងការដាក់តាមខ្លួននៅពេលធ្វើដំណើរក្រៅប្រទេស ជាពិសេសនៅពេលពិបាករកអាហារញ៉ាំតែម្តង។
- នៅពេលអ្នកទៅដល់គោលដៅហើយ ចូរព្យាយាម និងរកមើលហាងណាមួយដែលលក់ផ្លែឈើស្រស់ៗ ឬគ្រឿងសាឡាត់ញ៉ាំ។ របស់សាមញ្ញៗទាំងនេះអាចញ៉ាំក្នុងសណ្ឋាគាដែលអ្នកនៅបាន ជាមួយនឹងម៉ៃក្រូវ៉េវ និងទូរទឹកកក។
- ក្នុងករណីដែលអ្នកមិនអាចធ្វើម្ហូបញ៉ាំក្នុងសណ្ឋាគាបាន អ្នកគួរតែជ្រើសរើសយកភោជនីយដ្ឋានណាដែលលក់អាហារផ្តល់សុខភាពទៅបានហើយ។
- ផ្នែកដ៏សំខាន់បំផុតសម្រាប់របបអាហារប្រចាំថ្ងៃនោះគឺត្រូវតែប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយដើម្បីបង្ការការខ្សោះជាតិទឹក។ អ្នកគួរតែញ៉ាំទឹកគ្រប់ពេលទោះបីជាក្នុងបន្ទប់ធ្វើការ ឬដើរលេងតាមផ្លូវក៏ដោយ។ ក្នុងករណីដែលត្រូវទៅញ៉ាំគ្រឿងស្រវឹងតាមទាម យកល្អគួរតែសុំគេថែមទឹកមួយកែវដាក់ជិតខ្លួនផង។
- ការរៀបគម្រោងទុកជាមុនបែបនេះអាចជាជំនួយដ៏អស្ចារ្យមួយ ព្រោះអ្នកនឹងដឹងថាត្រូវបែងចែកការញ៉ាំអាហារបែបណាឲ្យសមស្រប។ ឧទាហរណ៍បើសិណជាអ្នកត្រូវញ៉ាំអាហារបូហ្វេនៅពេលល្ងាច ដូច្នេះគួរតែញ៉ាំអាហារនៅពេលថ្ងៃតែបន្តិចបានហើយ។
- ជាតិផ្អែម (អាហារ និងភេសជ្ជៈ) គួរតែចៀសវាងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ អាថ៌កំបាំងផ្ទាល់ខ្លួនមួយដែលដែលអ្នកគួរតែចងចាំនោះ គឺពេលធ្វើដំណើរក្រៅប្រទេស គួរតែញ៉ាំអាហារមានជាតិផ្អែមនេះតិចតួចបំផុត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ជម្រើសមិនមានជាតិផ្អែមក្នុងអាហារ និងទឹកអាចជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការសន្សំកាឡូរីកុំឲ្យញ៉ាំច្រើនពេកបាន៕