កំពុងជួបប្រទះបញ្ហាស្រៀវធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលបញ្ហាស្រៀវធ្មេញឆាប់រហ័ស ៖

១. ឈើអែម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅឈើអែមជាមួយទឹកឃ្មុំឆៅក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមជ្រលក់លាបល្បាយលើធ្មេញដែលស្រៀវជាការស្រេច។

២. តែខ្មៅ

ជ្រលក់តែខ្មៅមួយកញ្ចប់តូចក្នុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេលប៉ុន្មានវិនាទី។ បន្ទាប់មកច្របាច់ទឹកចេញពីកញ្ចប់តែបន្តិច រួចដាក់កញ្ចប់តែលើធ្មេញដែលមានបញ្ហា។ សារធាតុ Tannin នៃតែនឹងជួយបំបាត់ស្រៀវ រួមទាំងការឈឺចាប់។

៣. តែជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែជីអង្កាមមួយពែង រួចទុកឱ្យចុះត្រជាក់បន្តិចសឹមខ្ពុរមាត់ជាមួយទឹកតែនេះសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីមុននឹងខ្ជាក់ចេញ។

៤. ខ្ទឹមបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺដុសខ្ទឹមបារាំងឆៅមួយចំណិតតូចថ្នមៗលើធ្មេញដែលមានបញ្ហា។

៥. ខ្ទឹមសនិងអំបិល

ចញ្ច្រាំខ្ទឹមសមួយកំពឹសឱ្យម៉ដ្ឋ រួចរោយអំបិលបន្តិចពីលើ។ បន្ទាប់មកលាបល្បាយនេះលើធ្មេញជាការស្រេច។ រូបមន្តនេះក៏សាកសមបំផុតសម្រាប់បំបាត់អាការៈឈឺធ្មេញផងដែរ។

៦. ស្លឹកត្របែក

អ្វីដែលអ្នកត្រូវធ្វើ គឺដាំស្លឹកត្របែកមួយចំនួនក្នុងទឹករហូតដល់ពុះ។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមខ្ពុរសម្អាតមាត់ជាមួយទឹកស្លឹកត្របែកនេះ។ អ្នកក៏គួរទំពារស្លឹកត្របែកដែលដាំរួចនោះផងដែរដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ៕