របបអាហារសុខភាពល្អចាំបាច់ដើម្បីរក្សាសុខភាពរាងកាយចៀសផុតបញ្ហាផ្សេងៗ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្លាប់ដឹងទេថាការទទួលទានត្រីសាលម៉ុនអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពទប់ស្កាត់ជំងឺ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការរួមបញ្ចូលត្រីសាលម៉ុនក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. បង្កើនសុខភាពភ្នែក
មិនត្រឹមតែវីតាមីន A ប៉ុណ្ណោះទេដែលល្អសម្រាប់សុខភាពភ្នែក ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ចាំបាច់ណាស់ផងដែរ។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយទប់ស្កាត់បញ្ហាភ្នែកមើលលែងច្បាស់ ឬខ្សោយភ្នែកទាក់ទង់នឹងវ័យ។ ហើយប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺត្រីសាលម៉ុន។
២. សាច់ដុំកាន់តែធំនិងរឹងមាំ
នោះក៏ព្រោះតែត្រីសម្បូរខ្លាញ់ជាប្រភពនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលចាំបាច់សម្រាប់សុខភាពសាច់ដុំ។ ដូច្នេះកុំភ្លេចរួមបញ្ចូលត្រីសាលម៉ុនក្នុងរបបអាហារពេលយប់។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ត្រីសាលម៉ុនមានផ្ទុកជាតិខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ូលមិនល្អទាប ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។ ការទទួលទានត្រីសាលម៉ុនក៏ជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនិងគាំងបេះដូងផងដែរ។
៤. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
ត្រីសាលម៉ុនជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសាលម៉ុនក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាលដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។
៥. បង្កើនសុខភាពខួរក្បាល
នោះក៏ព្រោះតែត្រីសាលម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ ការទទួលទានត្រីសាលម៉ុនថែមទាំងអាចជួយសម្រួលអារម្មណ៍និងអាចធ្វើអោយខួរក្បាលស្ងប់ទៀតផង។
៦. បំបាត់អាការៈឈឺសន្លាក់
នោះក៏ព្រោះតែត្រីសាលម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយទប់ស្កាត់ការឈឺចាប់និងហើមសន្លាក់។ ដូច្នេះប្រសិនបើអ្នកចង់រក្សាសុខភាពសន្លាក់ល្អរឹងមាំ កុំភ្លេចទទួលទានត្រីសាលម៉ុននៅពេលយប់៕