ឆ្អឹងគឺជាសរីរាង្គដែលសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះបើឆ្អឹងពុក ឬរលុង ឬទន់ នោះអ្នកនឹងមិនអាចដើរបានឡើយ ដូចនេះតើគួរធ្វើដូចម្តេចទើបឆ្អឹងមានសុខភាពល្អនោះ?បើអ្នកដឹងពីវិធីទាំងនេះហើយ សូមអ្នកយកទៅអនុវត្តដើម្បីឆ្អឹងអ្នករឹងមាំល្អ។តើមានវិធីអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែបរិភោគអាហារដែលផលិតពីទឹកដោះគោ ឬផឹកទឹកដោះគោឲ្យបានច្រើន ព្រោះវាអាចជួយប៉ូវកាល់ស្យូមដែលមានក្នុងឆ្អឹងអ្នក នោះឆ្អឹងអ្នកនឹងមិនឆាប់ពុកផុយឡើយ។
- អ្នកមិនត្រូវបរិភោគអាហារដែលផ្អែមច្រើននោះទេ ជាពិសេសបង្អែម ព្រោះវាសុទ្ធតែមិនល្អសម្រាប់សុខភាពឆ្អឹងអ្នកឡើយ ដូចនេះបើអ្នកមិនចង់ឲ្យស្ករចូលក្នុងរាងកាយអ្នកច្រើន អ្នកអាចបរិភោគបន្លែមុននៅពេលបាយ។
- អ្នកត្រូវតែឲ្យឆ្អឹងអ្នកស្រូបយកវីតាមីនDឲ្យបានច្រើនព្រោះបើវាមិនអាចស្រូបយកវីតាមីនD ទោះបីជាអ្នកប៉ូវកាល់ស្យូមច្រើនក៏ឥតប្រយោជន៍ដែរ ដូចនេះដើម្បីបានវីតាមីនD អ្នកគួរតែហាលថ្ងៃឲ្យបានច្រើននៅពេលព្រឹក នោះឆ្អឹងអ្នកនឹងរឹងមាំជាមិនខានឡើយ។
- អ្នកអាចហាត់ប្រាណដោយប្រើការដើរលឿន ឬការឡើងជណ្តើរដើម្បីធ្វើឲ្យឆ្អឹងអ្នករឹងមាំ ព្រោះចលនាទាំងនេះវាអាចការពារឆ្អឹងអ្នកមិនងាយពុកឡើយ។
- អ្នកអាចបរិភោគផ្លែឈើដែលមានវីតាមីនC ដូចជា ៖ ក្រូចគ្រប់ប្រភេទ និងក្រូចឆ្មារជាដើម ព្រោះវីតាមីនCអាចជួយឲ្យក្រពះអ្នកស្រូបយកកាល់ស្យូមបានលឿន។
- អ្នកមិនត្រូវមានសំពាធការងារ និងផ្លូវចិត្តច្រើននោះទេ ព្រោះទង្វើទាំងនេះសុទ្ធតែអាចធ្វើឲ្យឆ្អឹងអ្នកមិនល្អឡើយ វានឹងងាយពុកណាស់ ដូចនេះអ្នកត្រូវតែរៀនដោះស្រាយបញ្ហាមួយៗ មិនត្រូវដាក់សំពាធឲ្យខ្លួនឯងឡើយ ព្រោះគ្មានបញ្ហាអ្វីដែលមិនអាចដោះស្រាយបានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)