ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកមិនគួរយកកូន។ តើមានពេលណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកមិនទាន់ព្យាបាលជំងឺលើខ្លួនអ្នក អ្នកមិនគួរមានគំនិតយកកូនឡើយ ព្រោះជំងឺលើខ្លួនអ្នក អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនក្នុងផ្ទៃអ្នកមិនអាចលូតលាស់បានល្អ និងគ្រប់ជ្រុងជ្រោយឡើយ។
- នៅពេលដែលអ្នកមិនទាន់ឈប់ប្រើថ្នាំពន្យារកំណើត ឬទើបតែឈប់ប្រើក្នុងរយៈពេលខ្លី អ្នកមិនគួរយកកូននោះទេ ព្រោះអាចបំផ្លាញកូនអ្នកបានទាំងសុខភាព និងរូបរាងកាយ។ ដូចនេះ ក្រោយពេលដែលអ្នកឈប់ប្រើ៦ខែរួច ទើបអ្នកអាចមានកូនបាន។
- នៅពេលដែលអ្នកទើបតែបាត់បង់កូន ឬមានកូនក្រៅស្បូន អ្នកមិនគួរប្រញាប់យកកូនភ្លាមទេ ព្រោះអាចបំផ្លាញសុខភាពអ្នក ព្រមទាំងកូនក្នុងផ្ទៃផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអ្នកមិនមានគ្រោះថ្នាក់។
- នៅពេលដែលអ្នកកំពុងតែធ្វើការក្នុងកន្លែងដែលមានបរិស្ថានមិនល្អ ដោយពោរពេញដោយសារធាតុគីមី អ្នកមិនគួរយកកូនឡើយ ព្រោះបើអ្នកមាន នោះកូនអ្នកនឹងមានសុខភាពមិនល្អនោះទេ ថែមទាំងអាចបំផ្លាញរូបរាងរបស់កូនផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)