មនុស្សទាំងអស់មានចរិតមិនដូចគ្នាទេ មានអ្នកខ្លះពុំសូវឆាប់ខឹង និងមានមនុស្សមួយចំនួនទៀតដែលចូលចិត្តខឹងណាស់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីឆ្នាំមួយចំនួនដែលពុំមានកំហឹង ហើយអាចនាំសំណាងចូលផ្ទះបាន។ តើមានឆ្នាំណាខ្លះទៅ?
ឆ្នាំមមែ
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានភាពទន់ភ្លន់ជាមួយអ្នកដទៃជានិច្ច ដោយមិនដែលងាយខឹងច្រលោតនោះទេ។ ដូចនេះមានមនុស្សជាច្រើនដែលស្ម័គ្រចិត្តបម្រើអ្នកដោយអស់ពីកម្លាំងកាយចិត្តរបស់ពួកគេ។ ម្យ៉ាងទៀតចំពោះបុគ្គលិកក្រុមហ៊ុនវិញ ចៅហ្វាយនាយនឹងពេញចិត្តជាខ្លាំង ព្រោះគេជាមនុស្សដែលអាចសម្រេចកិច្ចការដែលថ្នាក់លើដាក់ឲ្យធ្វើ ថែមទាំងមិនមួលម៉ៅដោយសារតែការងារច្រើនឡើយ ជាហេតុដែលអាចធ្វើឲ្យគេបំពេញការងារបានល្អណាស់។
ឆ្នាំឆ្លូវ
អ្នកដែលមិនយល់ពីអ្នកដែលកើតនៅឆ្នាំឆ្លូវនេះអាចគិតថាគេជាមនុស្សដែលពិបាកនៅជាមួយ ប៉ុន្តែប្រសិនជាអ្នកមានភាពជិតស្និទ្ធជាមួយគេ អ្នកនឹងដឹងថាគេជាមនុស្សដែលមានភាពទន់ភ្លន់ណាស់។ មានពេលខ្លះក្នុងចិត្តគេពិតជាខឹងយ៉ាងខ្លាំង ប៉ុន្តែគេមិនជះកំហឹងនោះទៅលើខ្លួននរណាឡើយ ដោយគេនឹងនៅមួយចំហៀងគ្រប់គ្រងកំហឹងខ្លួនឲ្យបានល្អ។ គេជាមនុស្សដែលមានចិត្តស្ងប់ទប់ទល់នឹងរឿងលំបាកទាំងឡាយ ដោយគេមិនមានចិត្តឆេវឆាវនោះទេ គេនឹងតាំងចិត្តដោះស្រាយឲ្យបានល្អ។ ដូចនេះគេជាមនុស្សដែលមានចិត្តអំណត់ខ្លាំងណាស់ ជាហេតុដែលអាចធ្វើឲ្យមុខរបរអាចដើរទៅមុខបានយ៉ាងល្អ។
ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តល្អណាស់។ គេជាមនុស្សដែលមិនចេះប្រកាន់ច្រើនជាមួយអ្នកដទៃឡើយ ថែមទាំងតែងតែជួយអ្នកដទៃជានិច្ច។ ដោយសារតែគេជាមនុស្សដែលចូលចិត្តធ្វើអំពើល្អចំពោះអ្នកដទៃបែបនេះ នៅពេលដែលមានរឿងចំណេញលុយ អ្នកទាំងនោះតែងតែប្រាប់គេជានិច្ច។ ដូចនេះគេនឹងអាចទទួលបានលាភសំណាងយ៉ាងច្រើនពីគ្រប់ទិសទី៕