ក្រោយពេលដែលអ្នកសម្រាលកូនរួច ហើយស្ថិតក្នុងដំណាក់កាលកូនខ្ចី អ្នកគួរតែប្រយ័ត្ននៅពេលដែលញ៉ាំទឹកម្តងៗ។ ដូចនេះនៅពេលកូនខ្ចី អ្នកគួរតែញ៉ាំទឹកបែបណាទៅ?

នៅពេលដែលអ្នកកូនខ្ចី អ្នកគួរតែញ៉ាំទឹកដែលដាំពុះ ដោយមិនត្រូវញ៉ាំទឹកដែលឆ្លងកាត់ម៉ាស៊ីនចម្រុះហើយមិនដាំនោះទេ។ ម្យ៉ាងទៀតអ្នកគួរតែញ៉ាំទឹកដែលក្តៅអ៊ុនៗដោយមិនត្រូវញ៉ាំទឹកដែលត្រជាក់ឡើយ ព្រោះវាអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល នោះឈាមកង្វក់នឹងមិនអាចបញ្ចេញមកក្រៅអស់នោះទេ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ ជាងនេះទៅទៀតអ្នកត្រូវតែពិសារសម្លឲ្យបានច្រើន ទើបល្អចំពោះសុខភាពអ្នក ហើយសម្លនោះត្រូវតែជាសម្លដែលក្តៅ មិនត្រូវទុកឲ្យត្រជាក់ទើបពិសារនោះទេ។ ក្រោយពេលដែលអ្នកអាចអនុវត្តតាមវិធីនេះ​ នោះសុខភាពអ្នកនឹងមិនងាយកើតមានបញ្ហាឡើយ៕