ស្ទើរតែ ៨០ភាគរយទៅហើយនៃដុំសាច់ក្នុងសុដន់ដែលគេច្រឹបយកទៅវិភាគគឺជាដុំស្លូត (មិនមែនជាមហារីក)។ ជំងឺដុំសាច់ស្លូតក្នុងសុដន់ភាគច្រើនគឺជាការប្រែប្រួលនៃគីសរឹង ឬហៅថា Fibrocystic Change។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាគឺជាគីសតូចៗ ដែលមានទឹកនៅខាងក្នុង ហើយច្រើនតែត្រូវបានគេហៅថាគីស។ ទំហំ និងភាពតឹងឈឺនៃដុំនេះច្រើនតែខ្លាំងទៅៗមុនពេលមករដូវ។ ដុំសាច់មួយផ្សេងទៀតហៅថា Fibroadenomas គឺជាដុំសាច់ស្លូត ហើយក៏ឃើញកើតមាលើស្រ្តីអាយុក្រោម ២៥ឆ្នាំ ដែលជាប្រភេទដុំសាច់ក្នុងសុដន់ញឹកញាប់បំផុត។
ដុំសាច់ប្រភេទទីបី ឬហៅថា Papillomas គឺជាដុំដែលមានសភាពតូច មានលក្ខណៈដូចជាឬស ដែលវាលូតលាស់នៅក្បែក្បាលសុដន់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាច្រើនតែបង្កជាការហូរទឹករំអិលថ្លាៗ ឬឈាមចេញពីក្បាលសុដន់តែម្តង៕