តើអ្នកច្រើនតែកើតជំងឺផ្តាសាយជាញឹកញាប់ក្នុងរដូររងារមែនទេ? បើសិនជាអ៊ីចឹងមែន កុំបារម្ភអី។ អាកាសធាតុប្រែប្រួលអាចធ្វើឲ្យសុខភាពមនុស្សចុះខ្សោយបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងករណីជំងឺផ្តាសាយក្នុងរដូវរងាវិញ យើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែនក្នុងការបង្ការជំងឺផ្តាសាយ។ ថ្វីបើយើងមិនមែនច្រើនតែចាត់ទុកថាជំងឺផ្តាសាយជាជំងឺធ្ងន់ធ្ងរមែននោះ តែវាអាចបង្កភាពធ្ងន់ធ្ងរដល់សុខភាពយើងបាន។ ដូច្នេះហើយ ខ្ញុំសូមណែនាំគន្លឹះមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបង្ការជំងឺផ្តាសាយនៅរដូវរងារនេះ៖
ស្លៀកពាក់រាងកាយឲ្យបានត្រឹមត្រូវ
សម្រាប់ជំងឺផ្តាសាយក្នុងរដូវរងារនេះ វាពិតជាសំខាន់ណាស់ក្នុងការស្លៀកពាក់ឲ្យសមស្របនឹងសីតុណ្ហភាពខាងក្រៅ។ រឿងនេះគួរតែមានអាវក្រៅ អាវធ្វើពីសរសៃសូត្រ អាវដៃវែង ខោវែង និងស្បែកជើងជិតៗជើង។ បើសិនជាមានធ្លាក់ទឹកកកទៀត យកល្អគួរតែមានកន្សែងរុំក ស្រោមដៃ និងកាសបិតត្រចៀក។ ការធ្វើបែបនេះនឹងជំរុញភាពកកក្តៅដល់រាងកាយ ព្រមទាំងបន្ថយឱកាសកើតជំងឺផ្តាសាយបាន។
រក្សាអនាម័យឲ្យបានល្អ
មូលហេតុមុនគេនៃជំងឺផ្តាសាយគឺចំនួនវីរុសច្រើនស្ថិតក្នុងមជ្ឈដ្ឋានជុំវិញខ្លួន។ ដូច្នេះហើយ វាគឺជារឿងសំខាន់ដែលត្រូវអនុវត្តអនាម័យឲ្យបានល្អក្នុងរដូវរងារ។ ឧទាហរណ៍ ចូរលាងសម្អាតដៃឲ្យបានស្អាតល្អនៅពេលត្រឡប់ទៅផ្ទះវិញ និងមុនពេលញ៉ាំអាហារ។ ដើម្បីចៀសវាងការកើតជំងឺផ្តាសាយ ចូរមិនត្រូវប្រើដៃប៉ះមាត់ ភ្នែក ឬច្រមុះឡើយបើសិនជាដៃមិនទាន់លាងសម្អាតរួចទេ។
ថែរក្សាផ្ទះឲ្យស្អាតល្អ និងមានសីតុណ្ហភាពសមស្រប
វាពិតជារឿងសំខាន់ណាស់ដែលអ្នកត្រូវថែរក្សាផ្ទះឲ្យស្អាតល្អទើបអាចចៀសផុតពីជំងឺផ្តាសាយបាន។ រឿងនេះរួមមាន ការសម្អាតគ្រប់កន្លែងទាំងអស់នៃក្នុងផ្ទះ។ ចូរសម្លាប់មេរោគដែលមានក្នុងផ្ទះបាយ បន្ទប់ទឹក បន្ទប់គេង ព្រមទាំងរបស់របរផ្សេងៗក្នុងផ្ទះផងដែរ។ ជាមួយគ្នានេះដែរ ចូរថែរក្សាសីតុណ្ហភាពក្នុងផ្ទះឲ្យស្ថិតនៅជុំវិញ ២៣អង្សាសេ និងចៀសវាងការបើកទ្វារ និងបង្អួចច្រើន។
ចូរញ៉ាំអាហារល្អៗដើម្បីបង្ការជំងឺផ្តាសាយ
នៅពេលមានអាកាសធាតុត្រជាក់ យកល្អគួរតែញ៉ាំអាហារសម្បូរវីតាមីន D និង C ដូចជាបន្លែ និងផ្លែឈើ។ អាហារទាំងនេះអាចជួយចៀសវាងការកើតជំងឺផ្តាសាយ និងថែរក្សាប្រព័ន្ធភាពស៊ាំឲ្យនៅដំណើរការបានល្អទៀត។ ជាមួយគ្នានេះដែរ យកល្អគួរតែជ្រើសរើសការញ៉ាំភេសជ្ជៈក្តៅឧណ្ហៗដូចជា តែជាដើម ព្រោះវាអាចជួយថែរក្សាសីតុណ្ហភាពក្នុងរាងកាយឲ្យបានសមស្រប។ យកល្អគួរតែញ៉ាំជាតិទឹកឲ្យបានគ្រប់គ្រាន់ ជាមួយគ្នានឹងទឹកស៊ុប។
ហាត់ប្រាណ
ថ្វីបើអាកាសធាតុកំពុងតែត្រជាក់ក៏ដោយ តែវានៅតែសំខាន់ក្នុងការធ្វើលំហាត់ប្រាណរាងកាយខ្លះដដែល។ ការហាត់ប្រាណអាចជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងទៅៗ ដែលអាចជួយអ្នកចៀសផុតពីជំងឺផ្តាសាយ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំដើម្បីទប់ស្កាត់វីរុសដែលស្ថិតក្នុងមជ្ឈដ្ឋានជុំវិញខ្លួន។
គេងឲ្យបានគ្រប់គ្រាន់
ដើម្បីចៀសផុតពីជំងឺផ្តាសាយ ចូរប្រាកដថាអ្នកបានគេងគ្រប់គ្រាន់ហើយ។ ការគេងគួរតែធ្វើឡើងយ៉ាងហោចណាស់ ៨ម៉ោង និងចៀសវាងការក្រចូលគេងពេក។ រឿងនេះនឹងជួយជំរុញដល់អារម្មណ៍កាន់តែល្អ និងសុខភាពល្អផង។ យកល្អគួរតែគេងក្នុងមជ្ឈដ្ឋានបន្ទប់ក្តៅឧណ្ហៗផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការគេងជាមួយនឹងឈុតគេងដែលក្រាសសម្រាប់គេងតែម្តងនោះនឹងជួយឲ្យមានភាពកក់ក្តៅល្មម និងគេងលក់ស្រួលផង៕