ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយប្រភេទដែលកើតឡើងសឹងតែគ្រប់ទីកន្លែងនៅលើពិភពលោកយើងនេះ។ ខណៈពេលដែលជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាជំងឺដែលកើតឡើងញឹកញាប់ជាងគេបំផុតនោះ តែជំងឺទឹកនោមផ្អែមក៏មានច្រើនប្រភេទផ្សេងៗទៀតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលមូលដ្ឋានជំងឺនេះមានលក្ខណៈដូចៗគ្នា ប្រភេទមិនទៀងទៀត តែប្រភេទខុសៗគ្នារបស់ជំងឺនេះក៏ត្រូវការការព្យាបាល និងគ្រប់គ្រងខុសៗគ្នាដែរ។
ខណៈពេលដែលមនុស្សយើងនៅតែដឹងអំពីជំងឺទឹកនោមផ្អែមប្រភេទទី១ និងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ តែមានសំណួរច្រើនណាស់ដែលនិយាយអំពីជំងឺទឹកនោមផ្អែមប្រភេទ 3c។ មនុស្សជាច្រើនពិតជាមិនធ្លាប់លឺជំងឺទឹកនោមផ្អែមប្រភេទនេះទេ។ តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ 3c?
ជំងឺទឹកនោមផ្អែមប្រភេទ 3c កើតឡើងដោយសារតែការខូចខាតទៅលើលំពែង។ មិនខ្វល់ថាលំពែងខូចខាតដោយសារអ្វីឡើយ វានៅតែមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ដើម្បីរាងកាយប្រើប្រាស់ដដែល។ អាំងស៊ុយលីនមាននាទីដឹកនាំជាតិស្ករក្នុងចរន្តឈាមចូលទៅក្នុងកោសិកា និងបង្កើតជាថាមពល។
ជំងឺមួយចំនួនដែលអាចធ្វើឲ្យខូចលំពែងបានគឺជំងឺរលាកលំពែង មហារីកលំពែង Cystic Fibrosis, Haemochromatosis ។ល។ អ្នកក៏ប្រហែលជាអាចមានជំងឺទឹកនោមផ្អែមប្រភេទ 3c ដែរបើសិនជាលំពែងត្រូវបានកាត់ចោល ដោយសារតែវាខូច។
អាការៈពិសេសដែលគិតថាជាជំងឺទឹកនោមផ្អែមប្រភេទ 3c មានដូចជា៖
- ឈឺពោះ
- ផោមញឹក
- រាករូស
- ខ្លាញ់ក្នុងលាមក ឬលាមកមានជាតិប្រេងច្រើន។
ការឡើងខ្ពស់នៃជាតិស្ករក្នុងឈាមអាចគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែមដោយមិនខ្វល់ថា ជាប្រភេទទីប៉ុន្មានឡើយ។ បញ្ហារបស់ជំងឺទឹកនោមផ្អែមប្រភេទ 3c គឺថា ចាប់តាំងពីមនុស្សជាច្រើនមិនបានដឹងអំពីជំងឺនេះ វាច្រើនតែត្រូវបានគេកំណត់រោគវិនិច្ឆ័យខុស។ ចាប់តាំងពីការព្យាបាលនៃជំងឺទឹកនោមផ្អែមផ្សេងៗមានលក្ខណៈខុសៗគ្នាមក អ្នកជំងឺដែលពិតជាមានជំងឺទឹកនោមផ្អែមប្រភេទ 3c អាចបង្កជាផលវិបាកច្រើនផ្សេងៗទៀតដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការព្យាបាល និងគ្រប់គ្រងអាចនឹងមិនមានប្រសិទ្ធភាព ហើយក៏កាន់តែធ្វើឲ្យអ្នកជំងឺធ្ងន់ធ្ងរជាងមុនថែមទៀតក៏មានដែរ៕