ជំងឺកញ្ជ្រឹលគឺជាជំងឺដ៏កម្រមួយ តែជាការបង្ករោគដោយវីរុសដែលធ្ងន់ធ្ងរបំផុតលើកុមារតូចៗ។ វីរុសបង្កជំងឺមួយនេះអាចឆ្លងតាមរយៈខ្យល់អាកាស កណ្តាស ក្អក ។ល។ អាការៈរបស់ជំងឺកញ្ជ្រឹលមានដូចជា ក្តៅខ្លួន ក្អកស្ងួត កន្ទួលរមាស់ ។ល។ ហើយក៏មិនបង្ហាញអាការៈរបស់វាដែរ រហូតដល់ ១០ ទៅ ១៤ថ្ងៃក្រោយពីប៉ះពាល់វីរុសរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការបង្ករោគដោយមេរោគកញ្ជ្រឹលមិនមានការព្យាបាលនៅឡើយទេ។ ប៉ុន្តែ ការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ថ្នាំបំប៉នវីតាមីន A ។ល។ អាចជួយសម្រួលអាការៈរបស់ជំងឺនេះបាន។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ការបង្ករោគនេះ គឺធ្វើការបង្ការ ហើយការបង្ការដ៏ល្អបំផុតទៀតនោះគឺចាក់វ៉ាក់សាំង។ 

មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺកញ្ជ្រឹលគឺត្រូវយកកូនទៅចាក់វ៉ាក់សាំង។ ជំងឺកញ្ជ្រឹលអាចបង្ការបានតាមរយៈការចាក់វ៉ាក់សាំងប្រភេទ MMR។ វ៉ាក់សាំងមួយនេះអាចជួយបង្ការជំងឺបីប្រភេទដូចជា ជំងឺកញ្ជ្រឹល ស្រឡាទែន និងស្អូច។ យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC បានឲ្យដឹងថា ក្មេងគួរតែចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលនេះចំនួនពីរដង ដោយចាប់ផ្តើមចាក់ដំបូងនៅអាយុ ១២ ទៅ ១៥ខែ។ សម្រាប់ការចាក់លើកទីពីរគួរតែនៅចន្លោះអាយុ ៤ ទៅ ៦ឆ្នាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទៅះបីជាមនុស្សពេញវ័យក៏ដោយក៏គួរតែចាក់វ៉ាក់សាំងរំលឹកទៀតដើម្បីបង្ការជំងឺនេះ៕