ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបំភ្លេចមនុស្សម្នាក់បានលឿន។ តើមានអ្វីខ្លះទៅ?

1.    ដំបូងអ្នកគួរតែកុំរំលឹកអានុស្សាវរីយ៍ដែលអ្នកបានសាងជាមួយគ្នា។ នៅពេលដែលអ្នកមិនសូវគិតពីទិដ្ឋភាពទាំងនោះ អ្នកនឹងអាចឆាប់បំភ្លេចគេបានលឿនណាស់។

2.    អ្នកគួរតែចាកឆ្ងាយពីកន្លែងដែលមានគេ និងកន្លែងដែលអ្នកទាំងពីរតែងតែទៅជាមួយគ្នា ព្រោះកន្លែងអស់នេះ ជាកន្លែងដែលអាចធ្វើឲ្យអ្នកកាន់តែមិនអាចបំភ្លេចគេបាន។ ដូចនេះ បើអ្នកចង់បំភ្លេច កន្លែងទាំងនោះអ្នកគួរតែឈប់ទៅ។

3.    អ្នកអាចបង្វែរចំណាប់អារម្មណ៍អ្នក ដោយនិយាយជាមួយមិត្តភក្តិ និងគ្រួសារឲ្យបានច្រើន។ នៅពេលដែលអ្នកនិយាយលេងជាមួយពួកគេ ហើយធ្វើអកវីសប្បាយៗជាមួយគ្នា នោះអ្នកនឹងអាចងាយបំភ្លេចបាន។

4.    អ្នកគួរតែធ្វើយ៉ាងណាឲ្យអ្នករវល់ឲ្យបានច្រើន ព្រោះនៅពេលដែលអ្នករវល់ អ្នកនឹងគ្មានពេលដើម្បីគិតរឿងទាំងនេះទេ។ ដូចនេះ អ្នកនឹងអាចកាតចិត្តពីគេយ៉ាងងាយជាទីបំផុត។

5.    នៅពេលដែលអ្នកជួបនឹងអ្នកថ្មី នោះអ្នកនឹងអាចបំភ្លេចអ្នកចាស់បានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចេញក្រៅដើរលេងខ្លះ ដើម្បីជួបនឹងនិស្ស័យថ្មីរបស់អ្នក។

6.    មិនថារូបភាព ឬរបៀបទំនាក់ទំនងផ្សេងៗដែលមានទាក់ទងនឹងគេ អ្នកគួរតែលុបចោលឲ្យអស់ ទើបអ្នកមិនមើលឃើញក្នុងទូរស័ព្ទអ្នក ហើយបន្តការគិតទៀត។

7.    អ្នកអាចទៅដើរលេងនៅកន្លែងឆ្ងាយបាន ព្រោះនៅពេលដែលខួរក្បាលអ្នកស្រលះ នោះអ្នកនឹងមិនគិតពីគេទៀតទេ ដោយអ្នកអាចនឹងភ្លេចអស់មួយជីវិត។

8.    អ្នកគួរតែប្រើសតិដើម្បីគិត ព្រោះមានតែសតិនេះទេ ទើបអាចជួយលំដោះអ្នកពីភាពឈឺចាប់បានយ៉ាងងាយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីនេះ ដើម្បីជួយអ្នកអាចបំភ្លេចមនុស្សម្នាក់នេះបានយ៉ាងងាយ៕