ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបញ្ហាដែលនារីអាចនឹងប្រទះក្រោយពេលដែលបាត់បង់ស្បូន។ តើមានអ្វីខ្លះទៅ?
1. រដូវគឺចេញមកពីស្បូន ដូចនេះ បើអ្នកកាត់ស្បូនចេញរួច អ្នកនឹងមិនមានរដូវមកទៀតទេ ដោយធ្វើឲ្យអ្នករាំងរដូវជារៀងរហូត។ នេះជាបញ្ហាទី១ ដែលអ្នកនឹងអាចប្រឈមមុខបាន។
2. អ្នកនឹងអាចកើតមានជំងឺភ្លេចភ្លាំងយ៉ាងលឿន ព្រោះតែរដូវអ្នកបានរាំងមុនរយៈពេលកំណត់ ដោយការចងចាំរបស់អ្នកប្រែជាខ្សោយ ភ្លេចនូវរឿងសំខាន់ទាំងឡាយ។ ដូចនេះ អ្នកនឹងមិនអាចបំពេញការងារបានដូចមុនឡើយ ដោយធ្វើឲ្យលទ្ធផលអ្នកអាចធ្លាក់ចុះបាន។
3. កត្តាចំបងគេ និងសំខាន់ជាងគេ គឺអ្នកនឹងមិនអាចមានកូនបានឡើយ។ អ្នកនឹងអាចប្រឈមមុខនឹងការគ្មានផ្ទៃពោះបាន។
4. ដំបូងនៅពេលដែលអ្នកបាត់បង់ស្បូន នោះវានឹងអាចធ្វើឲ្យអ្នកពិបាកបត់ជើងតូចខ្លាំងណាស់ ប៉ុន្តែគ្រានើតែក្នុងរយៈពេលដំបូងនោះទេ។ លុះយូរទៅ អាការៈនេះអាចនឹងបាត់ហើយ ដោយអ្នកអាចនឹងងាយស្រួលបត់ជើងតូចវិញ។ ដូចនេះ ក្នុងនាមជានារីម្នាក់ គួរតែថែរក្សាស្បូនអ្នកឲ្យបានល្អ ទើបមិនជួបនឹងបញ្ហាទាំងឡាយខាងលើនេះកើតឡើង។ អ្នកគួរតែពិនិត្យឲ្យបានទៀងទាត់ ដើម្បីការពារស្បូនអ្នកឲ្យមានសុខភាពល្អ៕