នៅពេលដែលកូនកាន់តែធំ ហើយអ្នកមិនឲ្យគេគេងបែកគ្រែពីអ្នក វានឹងអាចនាំយកផលវិបាកមួយចំនួនមកដល់កូនបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកទាំងពីរគេង អ្នកនឹងអាចបញ្ចេញឧស្ម័នកាបូនិចមកក្រៅជាច្រើន ដែលអាចធ្វើឲ្យកូនស្រូបចូលក្នុងរាងកាយគេ ជាហេតុដែលងាយធ្វើឲ្យកូនដកដង្ហើមញាប់ ឬបេះដូងលោតលឿន នោះកូនអ្នកនឹងតែងតែយំ ហើយមានអារម្មណ៍មិនស្ងប់ ជាងនេះទៅទៀត ប្រសិនជាអ្នកមានទម្លាប់ជក់បារី នោះកូននឹងអាចស្រូបយកជាតិពុលចូលទៅក្នុងខ្លួនគេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគេជាខ្លាំង។
  2. ប្រសិនជាអ្នកមានជំងឺផ្តាសាយ ជំងឺស្បែក ឬជំងឺផ្សេងៗទៀត វាងាយឆ្លងទៅកូនខ្លាំងណាស់ ដោយសារតែគេមានប្រព័ន្ធការពាររាងកាយខ្សោយ។
  3. កូនដែលតូចគឺមានរាងកាយខ្សោយណាស់ ដូចនេះបើអ្នកគេងមិនប្រយ័ត្ន អ្នកអាចសង្កត់ត្រូវកូនបាន ជាហេតុដែលអាចធ្វើឲ្យឈាមគេដើរមិនស្រួល ថែមទាំងអាចធ្វើឲ្យកូនរបួសដូចគ្នា ម្យ៉ាងទៀតសុដន់របស់អ្នកម្តាយក៏អាចសង្កត់ត្រូវច្រមុះ ឬមាត់កូន ជាហេតុដែលអាចធ្វើឲ្យគេពិបាកដកដង្ហើមជាខ្លាំង។
  4. នៅពេលដែលអ្នកទាំងពីរមានទំនាក់ទំនងស្និតស្នាលជាមួយគ្នាពេក វាអាចប៉ះពាល់ដល់អារម្មណ៍ និងផ្លូវចិត្តរបស់កូនបាន។
  5. នៅពេលដែលកូនគេងជាមួយអ្នកយូរ វានឹងធ្វើឲ្យគេគ្មានចិត្តក្លាហាន គ្មានចរឹតឯករាជ្យ នោះវានឹងអាចប៉ះពាល់ដល់អនាគត់របស់កូនបាន ដូចនេះអ្នកគួរតែឆាប់ឲ្យគេគេងបែកពីអ្នកទើបល្អចំពោះកូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)