មនុស្សភាគច្រើនសុទ្ធតែយកម្រះនេះមកធ្វើម្ហូប តាមពិតទៅបើអ្នកយកវាមកឆុងទឹកញ៉ាំ វានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជាច្រើន។ នៅក្នុងម្រះនេះមានសារធាតុដែលអាចជួយអ្នកបញ្ចេញជាតិពុល ថែមទាំងអាចជួយកំចាត់ភាពនឿយហត់របស់អ្នកទៀតផង។ តើក្រៅពីនេះ វាអាចជួយអ្នកអ្វីខ្លះទៀតទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជួយរំលាយអាហារ
តាមការស្រាវជ្រាវបានឲ្យដឹងថា នៅពេលដែលអ្នកតែងតែយកវាទៅឆុងទឹកញ៉ាំ វានឹងជួយធ្វើឲ្យក្រពះអ្នកងាយរំលាយអាហារ ជាងនេះទៅទៀតចំពោះអ្នកដែលមានជំងឺទាក់ទងនឹងក្រពះ និងពោះវៀន ឬទល់លាមក វាសុទ្ធតែអាចជួយព្យាបាលអ្នកបាន។
បញ្ចុះជាតិស្ករ
នៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម អ្នកអាចពិសារទឹកម្រះនេះឲ្យច្រើន ព្រោះវាមានសារធាតុដែលអាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយអ្នកបានល្អណាស់។
ថែរក្សាសម្រស់អ្នក
នៅពេលដែលអ្នកចិតម្រះនេះជាលក្ខណៈបន្ទះ រួចយកវាទៅឆុងទឹកញ៉ាំ វានឹងជួយធ្វើឲ្យស្បែកថ្មីឆាប់ដុះ ធ្វើឲ្យវាមានភាពរស់រវើក និងទន់ ហើយម៉ត់ ម្យ៉ាងទៀតវាថែមទាំងអាចជួយព្យាបាលអ្នកដែលមានស្នាមអ៊ុចខ្មៅលើមុខ និងមុនផងដែរ។
ជួយការពារពន្លឺកុំព្យូទ័រ
ចំពោះអ្នកដែលតែងតែប្រើប្រាស់កុំព្យូទ័រ អ្នកអាចប្រើម្រះដែលគេហាលស្ងួតចំនួន២ទៅ៣បន្ទះ បន្ទាប់មកយកវាទៅឆុងទឹកដោយទុកចំនួន១០នាទី ទើបពិសារ នោះវានឹងជួយការពារស្បែកអ្នកពីពន្លឺនៃកុំព្យូទ័រ ដោយមិនងាយធ្វើឲ្យស្បែកអ្នកខូចដោយសារពន្លឺនោះទេ។
ការពារថ្លើម
នៅក្រោយពេលដែលអ្នកញ៉ាំទឹកម្រះនេះរួច វានឹងជួយការពារថ្លើមអ្នក មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយបញ្ចុះសម្ពាធឈាម បញ្ចុះអាស៊ីតខ្លាញ់ ឬបញ្ចុះជាតិស្ករជាដើម ដែលធ្វើឲ្យអ្នកមានសុខភាពល្អ ម្យ៉ាងទៀតវាក៏អាចជួយអ្នកឲ្យងាយស្រួលបត់ជើងផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)