តាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន មនុស្សទាំងអស់សុទ្ធតែនិយាយថាក្បាលរបស់កូនវៀច ឬមិនមូលគឺដោយសារតែការគេងមិនត្រូវរបៀប ប៉ុន្តែតាមការស្រាវជ្រាវរបស់ប្រទេសអាមេរិកបានឲ្យដឹងថាវាមិនមែនមកពីមូលហេតុនេះឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពួកគេបានធ្វើការស្រាវជ្រាវលើទារកចំនួន៤៣៤នាក់ ក្នុងនោះការគេងរបស់ពួកគេគឺមានរបៀបខុសគ្នាទាំងអស់ ប៉ុន្តែលទ្ធផលដែលទទួលបានគឺគ្មានអ្វីខុសគ្នាឡើយ បើមានលក្ខណៈវៀច គឺស្រដៀងគ្នា។ ផ្ទុយទៅវិញកូនក្មេងដែលកើតមុនខែ គឺអត្រានៃការមានក្បាលវៀចខ្ពស់ជាងកូនក្មេងដែលកើតគ្រប់ខែ ម្យ៉ាងទៀតកូនប្រុសក៏មានក្បាលវៀចច្រើនជាងកូនស្រីដែរ។ ដូចនេះអ្នកមិនត្រូវដើម្បីឲ្យក្បាលកូនមូលហើយដាក់ឲ្យគេគេងផ្កាប់ចុះក្រោមនោះឡើយ ព្រោះវាប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ ដែលអាចធ្វើឲ្យគេមិនអាចដកដង្ហើមរួចនៅពេលខ្លះ ជាហេតុដែលអាចធ្វើឲ្យកូនមានគ្រោះថ្នាក់ជាខ្លាំង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)