ភ្នំពេញ-ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩៖ ដំណើរទេសចរណ៍ទ្រង់ទ្រាយធំប្រកបដោយក្តីសប្បាយរីករាយដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន Nestlé ដែលមានគោលដៅលើកកម្ពស់ទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំទៅដល់សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ បានធ្វើដំណើរមកដល់ផ្សារទំនើប អ៊ីអនម៉ល ១ រាជធានីភ្នំពេញហើយ កាលពីថ្ងៃទី២០ ខែធ្នូនេះបន្ទាប់ពីបានធ្វើដំណើរទៅកាន់បណ្តាខេត្តចំនួន៥ ក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩។
យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់រស់នៅដែលប្រកបដោយសេចក្តីសុខសាន្តជៀសផុតពីជំងឺតម្កាត់ ផ្សេងៗ ប៉ុន្តែសំណួរសួរថា តើយើងអាចរក្សាបាននូវសុខភាពល្អរបស់យើងបានយ៉ាងដូចម្តេច ដើម្បីយើងអាចសម្រេចក្តីសុបិនរបស់យើងមួយនេះ? ហើយថាតើយើងអាចធ្វើអ្វីបានខ្លះជារៀងរាល់ថ្ងៃនេះដើម្បីឲ្យមានរាងស្អាត រឹងមាំ និងគ្មានជំងឺ? មានតែក្រុមហ៊ុន Nestlé មួយគត់ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក មានប្រភពកំណើតមកពីប្រទេសស្វីស ដែលអាចបកស្រាយនូវរាល់ចម្ងល់ទាំងអស់នេះបាន។
ក្រុមហ៊ុន Nestlé តែងតែយកចិត្តទុកដាក់ និងផ្សារភ្ជាប់របៀបរស់នៅប្រកបដោយសុខភាពល្អ និងទម្លាប់នៃការញ៉ាំអាហារឲ្យបានល្អត្រឹមត្រូវទៅក្នុងរបៀបវារៈនៃប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក ដូច្នេះហើយបានជាក្រុមហ៊ុន Nestlé សម្រេចចិត្តរៀបចំនូវកម្មវិធី «ដំណើរទេសចរណ៍ Nestlé សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ» នេះឡើង។ គោលបំណងគឺដើម្បីលើកទឹកចិត្ត និងជំរុញប្រជាជនកម្ពុជាឱ្យក្លាយជាម្ចាស់ជើងឯកខាងសុខភាព ពោលមានសុខភាពល្អប្រសើរ ធ្វើឲ្យជីវិតរស់នៅកាន់តែសកម្មជាងមុន និងជ្រើសរើសអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខុមាលភាពរាងកាយ និងសុខភាពផ្លូវចិត្ត។
ដោយនាំមកជាមួយនូវការលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភជូនដល់ប្រជាជន ដំណើរទេសចរណ៍នេះបានធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើនរួចមកហើយ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល កំពង់ចាមបាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមរហូតដល់ទៅប្រមាណមួយម៉ឺននាក់ឯណោះ។
ព្រឹត្តិការណ៍ដ៏ធំ និងកក្រើកដែលមិនធ្លាប់មានពីមុនមកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឌីជេណាណា និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ដែលបានចែករំលែកអំពីគន្លឹះមានប្រយោជន៍ជាច្រើនដែលអាចអនុវត្តបានប្រចាំថ្ងៃដើម្បីធ្វើឲ្យសុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ និងបានពិភាក្សាអំពីបញ្ហាអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ប្រជាជនកម្ពុជា រួមទាំងបញ្ហាប្រឈមដែលកំពុងកើតមានទាក់ទងនឹងបញ្ហាកង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភផងដែរ។
បញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារនៅកម្ពុជានៅតែជាបញ្ហាប្រឈមដដែល ហើយក្រុមហ៊ុន Nestlé នឹងខិតខំបន្តដោះស្រាយបញ្ហានេះដោយការអប់រំប្រជាជនក្នុងស្រុក តាមរយៈកម្មវិធីដំណើរទេសចរណ៍នេះ និងការផ្តល់ផលិតផលដែលមានមីក្រូសារជាតិបំប៉នប្រកបដោយគុណភាពខ្ពស់សម្រាប់កុមារ និងមនុស្សពេញវ័យតាមរយៈផលិតផលមួយចំនួនដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ (Bear Brand) និងភេសជ្ជៈ ម៉ៃឡូ ជាដើម។
ព្រឹត្តិការណ៍នេះនឹងបិទបញ្ចប់នៅឯខេត្តតាកែវ នាថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះដោយនឹងនាំមកនូវកម្មវិធីកម្សាន្តសប្បាយៗ រួមជាមួយនឹងសកម្មភាពហាត់ប្រាណជាច្រើនដូចជា៖ ការរាំលេង និងការបង្វិលកង ព្រមទាំងការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
ការពិនិត្យសុខភាពដោយឥតគិតថ្លៃអាចរកបានពេញមួយថ្ងៃជាមួយនឹងការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) និងការធ្វើតេស្តឆ្អឹង រួមជាមួយដំបូន្មានសំខាន់ៗជាច្រើន ដោយផ្អែកលើលទ្ធផល និងគន្លឹះសុខភាពប្រចាំថ្ងៃ។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ សាធារណជនក៏អាចភ្លក្សបានដោយឥតគិតថ្លៃ និងសេរីនូវរាល់ផលិតផលដែលមានគុណភាពខ្ពស់ទាំងអស់ ដែលផ្តល់ជូនដោយក្រុមហ៊ុនផងដែរ។ ដល់ពេលដែលត្រូវគិតគូរពីសុខភាពរបស់លោកអ្នកហើយ សូមកុំឲ្យព្រឹត្តិការណ៍អប់រំដ៏មានសារសំខាន់មួយនេះរំលងផុតពីលោកអ្នកឲ្យសោះ៕