ចង់ឱ្យបបូរមាត់ទន់រលោងស្អាតមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក៏ព្រោះគន្លឹះធម្មជាតិមួយចំនួនអាចជួយអ្នកបានយ៉ាងប្រសើរ។ ថាតើធ្វើយ៉ាងណាទើបអាចរក្សាបាននូវបបូរមាត់ទន់រលោង? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយឱ្យបបូរមាត់ទន់រលោង ៖

១. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបសាច់ ឬជែលប្រទាលកន្ទុយក្រពើលើបបូរមាត់និងទុកចោលសម្រាប់រយៈពេលមួយយប់។ បន្ទាប់មកសឹមលាងសម្អាតចេញជាមួយទឹកធម្មតានៅព្រឹកបន្ទាប់។

២. កាកាវនិងសូកូឡា

អ្វីដែលអ្នកត្រូវការ គឺបឺរកាកាវ ១ ស្លាបព្រាកាហ្វ វីតាមីន E ១ គ្រាប់ និងសូកូឡាខ្មៅ ២ ដុំ។ អ្វីដែលអ្នកត្រូវធ្វើ គឺរំលាយបឺរកាកាវនិងសូកូឡា បន្ទាប់មកលាយប្រេងវីតាមីន E ចូល។ ទុកឱ្យត្រជាក់ សឹមលាបលើបបូរមាត់និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៣. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងបន្តិចលើបបូរមាត់ជាការស្រេច។ អ្នកក៏អាចលាយប្រេងដើមតែ ២ ដំណក់ក្នុងប្រេងដូងមុននឹងលាបលើបបូរមាត់។ លាងសម្អាតចេញនៅរយៈពេលពី ២ ទៅ ៣ ក្រោយ ឬទុកចោលមួយយប់។

៤. ស្ករសនិងប្រេងអូលីវ

លាយប្រេងអូលីវ ១ ស្លាបព្រាបាយជាមួយស្ករសបន្តិចរហូតក្លាយជាល្បាយខាប់ៗ។ ដុសលាបល្បាយលើបបូរមាត់ក្នុងចលនាបែបរង្វង់ថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមប្រើក្រណាត់ស្អាតជូតចេញជាការស្រេច។

៥. ស្ករនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ២ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ កូរអោយសព្វ សឹមលាបដុសល្បាយថ្នមៗលើបបូរមាត់ ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕