នៅពេលថាមពលរាងកាយថយចុះនោះអារម្មណ៍របស់យើងក៏ប្រែប្រួលទៅជាមិនសូវប្រសើរដូចគ្នា។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាពេលខ្លះអារម្មណ៍ឆាប់ខឹងឆេវឆាវបណ្ដាលមកពីឥទ្ធិពលនៃសារធាតុមួយចំនួនដូចជា នីកូទីន កាហ្វេអ៊ីន និងជាតិអាកុល។ ហើយបញ្ហាភាពតានតឹង រួមទាំងអតុល្យភាពនៃអ័រម៉ូនក៏ជាមូលហេតុទូទៅបំផុតនៃបញ្ហាអស់កម្លាំងនិងអារម្មណ៍មិនល្អផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលជួយបង្កើនថាមពលឆាប់រហ័សនិងលើកកម្ពស់អារម្មណ៍ល្អប្រសើរ ៖
១. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍ណាស់ក្នុងការលើកកម្ពស់អារម្មណ៍ល្អនិងស្ដារថាមពលឡើងវិញ។ ដើម្បីជាការប្រសើរ ចូរទទួលទានត្រីសម្បូរខ្លាញ់ដូចសាលម៉ុនយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
២. គ្រាប់អាល់ម៉ុន
គ្រាប់ធញ្ញជាតិនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានប្រសិទ្ធិភាពជួយរក្សាលំនឹង ក៏ដូចជាលើកកំពស់នូវអារម្មណ៍អោយមានលក្ខណៈល្អប្រសើរ ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៣. ស៊ុត
មិនត្រឹមតែផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីនគុណភាពខ្ពស់ដែលចាំបាច់ដើម្បីផលិតអ័រម៉ូនរីករាយប៉ុណ្ណោះទេ ប៉ុន្តែស៊ុតក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។
៤. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវបានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៥. គីមឈី
អាហារនេះជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនដែលចាំបាច់សម្រាប់បរិមាណនៃអ័រម៉ូនរីករាយក្នុងរាងកាយ៕