ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកនឹងមានអ្នកជួយច្រើន ដោយធ្វើឲ្យអ្នកអាចឡើងឋានៈ និងប្រាក់ខែបាន។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៨។
ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភអ្នកមិនសូវល្អទេ ដោយអ្នកអាចកត់ត្រាខុសបញ្ជីបាននៅពេលមិនប្រយ័ត្ន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣។
ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ននូវរបស់ផ្ទាល់ខ្លួនឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៨។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នចំពោះសុខភាព ដោយមិនគួរបំពេញការងារហួសកំណត់នោះទេ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ១។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងពិបាកដោះស្រាយរឿងដែលទាក់ទងនឹងប្រាក់ណាស់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកមិនគួរសម្រេចចិត្តលឿនពេកនោះទែ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទ្រព្យអ្នក។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។
ឆ្នាំមមី
ថ្ងៃនេះ អ្នកអាចនឹងចំណាយទៅលើរឿងតូចតាចច្រើន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ០។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងមានអ្នកតាមជួយច្រើន ដោយធ្វើឲ្យអ្នកអាចទទួលបានផលច្រើនដូចគ្នា។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៣។
ឆ្នាំវក
ថ្ងៃនេះ ថ្វីត្បិតតែអ្នកងាយរកលុយ ប៉ុន្តែអ្នកក៏ងាយចាយវិញដែរ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៣។
ឆ្នាំរកា
ថ្ងៃនេះ នៅពេលដែលអ្នកចេញក្រៅច្រើន នោះអ្នកនឹងអាចបានផលច្រើនផងដែរ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។
ឆ្នាំច
ថ្ងៃនេះ អ្នកនឹងអាចទទួលបានលាភក្រៅដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកងាយនឹងចាយប្រាក់ផ្តេសផ្តាសណាស់ ដោយអាចធ្វើឲ្យទ្រព្យចេញពីឃ្លាំងបាន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៤៕