បើសិនជាអ្នកជាមនុស្សម្នាក់ដែលចូលចិត្តភ្លេចនេះភ្លេចនោះជាប់ ថ្ងៃកំណើតរបស់នរណាម្នាក់ ឬអ្វីដែលបានធ្វើរួច និងតែងតែបន្ទោសខ្លួនឯងថាគ្មានការប្រុងប្រយ័ត្ននោះ អ្នកប្រហែលជាមានរឿងអ្វីផ្សេងដែលត្រូវបន្ទោសហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យោងទៅតាមសេចក្តីរាយការណ៍ថ្មីមួយបានឲ្យដឹងថា ហ្សែនមួយក្នុងសត្វកណ្តុរហាក់បីដូចាមានឥទ្ធិពលលើការចងចាំក្នុងពេលវេលាខុសៗគ្នានៅពេលថ្ងៃ ហើយក៏បានតាមដានថែតើវាធ្វើឲ្យកណ្តុរភ្លេចភ្លាំងយ៉ាងដូចម្តេចមុនពេលភ្ញាក់ពីដេកធម្មតាវិញ។ ចិត្តមនុស្សយើងធ្វើការក្នុងរបៀបគួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយក៏មានហេតុផលច្រើនដែរ ដែលយើងមិនអាចចាំងអ្វីបាន។ វាអាចដោយសារតែ វាមិនត្រូវបានចុះឈ្មោះក្នុងខួរក្បាល ហើយអ្នកក៏មិនបានសិក្សាពីវាទាំងអស់ដូចជា ឈ្មោះនៅពេលត្រូវបានមនុស្សថ្មីណែនាំខ្លួន។ វាក៏អាចដោយសារតែខួរក្បាលមិនអាចទទួលបានព័ត៌មានពីពេលវេលាដែលវាត្រូវបានរក្សាទុក ដូចជាពេលដែលអ្នកមិនអាចចងចាំប៉ារ៉ូចម្រៀងដែលធ្លាប់ដឹងពីមុនមក ឬឈ្មោះមិត្តចាស់ៗជាដើម។
សម្រាប់ការសិក្សានេះ កណ្តុរត្រូវបានគេណែនាំឲ្យស្គាល់របស់ពីរបីយ៉ាងដែលវាបានឃើញរយៈពេលពីរបីនាទី។ នៅពេលរបស់ទាំងនេះបង្ហាញខ្លួនចំពោះវាម្តងទៀត កណ្តុរមិនសូវប្រើពេលវេលាច្រើនដើម្បីប៉ះពាល់អ្វីដែលវាធ្លាប់ឃើញរួចនោះទេ។ អ្នកស្រាវជ្រាវបានបង្ហាញរបស់ទាំងនេះនៅពេលវេលាខុសៗគ្នានៅពេលថ្ងៃ។ ការពិសោធន៍ដូចគ្នានេះត្រូវបានធ្វើឡើងជាមួយនឹងកណ្តុរមានសុខភាពល្អ និងកណ្តុរដែលគ្មាន BMAL1។ BMAL1 គឺជាប្រូតេអ៊ីនមួយប្រភេទដែលមានលក្ខណៈឡើងចុះៗ ដោយទាបមុនពេលភ្ញាក់ពីគេង និងឡើងខ្ពស់មុនពេលចូលគេង។
វាត្រូវបានគេរកឃើញថា កណ្តុរដែលគ្មាន BMAL1 មានលក្ខណៈភ្លេចភ្លាំងច្រើនមុនពេលវាភ្ញាក់ពីគេង។ កាលពីមុន អ្នកស្រាវជ្រាវបានធ្វើការប៉ាន់ស្មានថា វដ្តម៉ោងរបស់រាងកាយប្រហែលជាមានតួនាទីសំខាន់មួយក្នុងការសិក្សា និងបង្កើតការចងចាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ឥឡូវនេះ ពួកគេបានរកឃើញថា BMAL1 ដើរតួនាទីសំខាន់មួយក្នុងការទាញការចងចាំឡើងវិញទៅតំបន់ពិសេសមួយរបស់ខួរក្បាលហៅថា Hippocampus៕