អ្នកដែលចំណាយពេលច្រើនម៉ោងនៅកន្លែងធ្វើការទំនងជាងាយមានជំងឺលើសសម្ពាធឈាមខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើយើងធ្វើការប្រៀបធៀបជាមួយនឹងអ្នកធញវើការតិចជាង ៣៥ម៉ោងក្នុងមួយសប្តាហ៍ ការធ្វើការចាប់ពី ៤៩ម៉ោងឡើងទៅជារៀងរាល់សប្តាហ៍ ឃើញថា មានជាប់ទាក់ទងនឹងការកើតជំងឺលើសសម្ពាធឈាមបែបកំបាំងមុខច្រើនជាង ៧០ភាគរយ និង ៦៦ភាគរយទំនងជាលើសសម្ពាធឈាមជាប់រហូតផង។ នេះបើយោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន American Heart Association’s Journal Hypertension។
ការរកឃើញនេះគឺពិតប្រាកដទាំងបុរស និងស្រ្តីដែលធ្វើការច្រើន ហើយរឿងនេះក៏បូករួមនឹងអ្វីជាច្រើនទៀតដូចជា សម្ពាធការងារ អាយុ ភេទ កម្រិតនៃការអប់រំ មុខរបរ ស្ថានភាពជក់បារី សន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ និងកត្តាសុខភាពផ្សេងៗទៀត។
ជំងឺលើសសម្ពាធឈាមបែបកំបាំងមុខ និងជាប់រហូតមានជាប់ទាក់ទងគ្នាយ៉ាងខ្លាំងនឹងការប្រឈមជំងឺបេះដូងសរសៃឈាម។ ការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដា បានធញវើទៅលើបុគ្គលិកធ្វើការប្រមាណ ៣៥០០នាក់ នៅស្ថាប័នសាធារណៈចំនួនបីក្នុងតំបន់ Quebec។ ស្ថាប័នទាំងនេះជាទូទៅផ្តល់នូវសេវាកម្មធានារ៉ាប់រងដល់ប្រជាជនទូទៅ។ អ្វីដែលគេសិក្សាគឺផ្តោតសំខាន់ទៅលើសម្ពាធការងារ ភាពស្រ្តេសនៅកន្លែងធ្វើការដោយផ្សំគ្នាជាមួយនឹងតម្រូវការការងារខ្ពស់ និងការសម្រេចចិត្តអ្វីតិចតួចផង។ ការសិក្សានេះធ្វើឡើងរយៈពេល ៥ឆ្នាំដោយបែងចែកជាបីដំណាក់កាលក្នុងការធ្វើតេស្តដូចជា ឆ្នាំទីមួយ ទីបី និងទី៥។
សរុបមក ស្ទើរតែ ១៩ភាគរយហើយនៃអ្នកធ្វើការទាំងអស់មានជំងឺលើសសម្ពាធឈាមជាប់រហូត ហើយក៏ជាអ្នកកំពុងតែលេបថ្នាំលើសសម្ពាធឈាមផងដែឬ។ ច្រើនជាង ១៣ភាគរយគឺមានជំងឺលើសសម្ពាធឈាមកំបាំងមុខ និងមិនទទួលបានការព្យាបាលអ្វីឡើយ។ ទំនាក់ទំនងរវាងការធ្វើការងារច្រើនម៉ោង និងការលើសសម្ពាធឈាមមានលក្ខណៈដូចគ្នាទាំងបុរស និងស្រ្តី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺលើសសម្ពាធឈាមបែបកំបាំងមុខអាចកើតឡើងលើនរណាម្នាក់រយៈពេលយូរ ហើយក៏ប្រឈមកាន់តែខ្ពស់នឹងការកើតជំងឺបេះដូងសរសៃឈាមផងដែរ៕