លំពែង គឺជាផ្នែកនៃសរីរាង្គដ៏សំខាន់មួយរបស់ប្រព័ន្ធរំលាយអាហារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាមិនត្រឹមតែគ្រប់គ្រងនិងបន្សាបអាហារមានជាតិអាស៊ីតដែលទទួលទានបានដោយក្រពះប៉ុណ្ណោះទេ អង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ លំពែងមានសុខភាពល្អជួយរក្សាកម្រិតត្រឹមត្រូវនៃការស្រូបយកជាតិស្ករនិងសម្រួលដល់ដំណើរការនៃការរំលាយអាហារធ្វើអោយអ្នកជៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទើបរក្សាបាននូវសុខភាពលំពែងល្អប្រសើរ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន រួមជាមួយគន្លឹះងាយៗជួយរក្សាសុខភាពលំពែង ៖

១. ទំពាំងបាយជូរក្រហម

នោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុ resveratrol ដែលជួយទប់ស្កាត់ជំងឺមហារីកលំពែង។ សារធាតុ resveratrol ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងទប់ស្កាត់ការបំផ្លាញសសៃឈាមទៅលំពែងដែលផ្គត់ផ្គង់សារធាតុចិញ្ចឹម រួមទាំងអុកស៊ីសែន។

២. ប្រូខូលី ឬផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ glucosinolates ដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងកោសិកាមហារីកក្នុងលំពែងនិងទប់ស្កាត់បញ្ហាផ្សេងៗ។

៣. ខ្ទឹមស

ខ្ទឹមសជាអង់ទីប៊ីយូទិកធម្មជាតិនិងសារធាតុ allicin ហើយការរួមផ្សំវាក្នុងអាហារផ្សេងៗជួយបង្កើនប្រសិទ្ធិភាពបានកាន់តែច្រើន។ ក្រៅពីបន្ថែមក្នុងអាហារផ្សេងៗ ខ្ទឹមសក៏លាយជាមួយទឹកឃ្មុំដើម្បីទទួលទានផងដែរ ហើយការរួមផ្សំគ្នានេះជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយដោយជួសជុលជាលិកានៃសរីរាង្គខាងក្នុងសឹងគ្រប់ផ្នែក រួមទាំងលំពែង។

៤. ដំឡូងជ្វា

ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene ដែលមានឥទ្ធិពលជួយរក្សាសុខភាពលំពែងល្អប្រសើរ។

៥. សាច់គ្មានខ្លាញ់

អាហារនេះជួយអ្នកដែលមានបញ្ហាលំពែងនូវជាតិប្រូតេអ៊ីនចាំបាច់។

៦. ផ្លែបឺរ

មានផ្ទុកជាតិខ្លាញ់សុខភាពល្អដែលប្រសើរសម្រាប់សុខភាពលំពែង។ ទោះជាយ៉ាងណាកុំទទួលទានច្រើនលើសពេក៕