ខ្លាញ់ក្បាលពោះជាផ្នែកដែលពិបាកកម្ចាត់ចេញបំផុតមួយក្នុងរាងកាយ ស្រទាប់ខ្លាញ់ច្រើនតែបង្កឡើងដោយសារជម្រើសនៃការទទួលទានមិនត្រឹមត្រូវ និងរបៀបរស់នៅគ្មានសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើនរណាទៅមិនចង់បានរាងស្លីមស្អាតនោះ? ហើយអ្នកកំពុងស្វែងរកវិធីសាស្ត្រសម្រកទម្ងន់ ឬកម្ចាត់ខ្លាញ់ក្បាលពោះបែបងាយៗ ហើយទទួលបានលទ្ធផលឆាប់រហ័សមែនទេ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមទទួលទានបន្លែមួយចំនួនដែលវេបសាយសុខភាព Health.com.kh បង្ហាញជូនខាងក្រោមនេះ ៖

១. ម្ទេសខៀវ

ជាប្រភពដ៏ប្រសើរនៃសារធាតុ capsaicin ដែលជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ ហើយដំណើរការនេះនឹងនាំឱ្យការដុតបំផ្លាញជាតិខ្លាញ់ដែលលើសមានលក្ខណៈកាន់តែប្រសើរឡើង។

២. ខ្ញី

ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ និងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។

៣. ត្រសក់

មានផ្ទុកជាតិទឹកខ្ពស់ដែលជួយឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរ។ អ្វីដែលសំខាន់ទៀតនោះ គឺត្រសក់ថែមទាំងមានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិសសៃខ្ពស់ដែលជួយគ្រប់គ្រងទម្ងន់ និងកម្ចាត់ខ្លាញ់ដែលលើស។ ត្រសក់ជាជម្រើសនៃបន្លែដ៏ល្អបំផុតមួយសម្រាប់កម្ចាត់ខ្លាញ់ក្បាលពោះ។

៤​. ដំឡូងជ្វា

ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការដើម្បីរក្សាសុខភាពល្អកំឡុងពេលសម្រកទម្ងន់។ លើសពីនេះទៅទៀតដំឡូងជ្វាមានសន្ទស្សន៍គ្លីសេមិកទាបដែលមិនធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដើម្បីអាចរក្សាបាននូវទម្ងន់សមស្រប។

៥. ទំពាំងបារាំង

បន្លែនេះមានប្រសិទ្ធភាពណាស់ក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះ។ នោះក៏ព្រោះតែទំពាំងបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីន A និងវីតាមីន C ដែលចាំបាច់ក្នុងការទប់ស្កាត់ជាតិខ្លាញ់មិនឱ្យគាំងជាប់ ឬត្រូវស្តុកទុកត្រង់ផ្នែកកណ្ដាលនៃរាងកាយ។

៦. ល្ពៅ

បន្លែនេះមានផ្ទុកវីតាមីន C និងជាតិសសៃបរិមាណខ្ពស់ដែលនឹងជួយរក្សាថាមពលរាងកាយ ហើយមានអារម្មណ៍ឆ្អែតបានយូរ។ មិនត្រឹមតែប៉ុណ្ណឺងទេ ប៉ុន្តែការទទួលទានល្ពៅក៏ជួយកម្ចាត់ជាតិខ្លាញ់ពីក្បាលពោះផងដែរក៏ព្រោះវាមានផ្ទុកកាឡូរីទាប៕