ទឹកកកគឺជារបស់ដែលនារីភាគច្រើនចូលចិត្តញ៉ាំណាស់ ព្រោះអាចធ្វើឲ្យត្រជាក់ចិត្ត និងអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែតើអ្នកដឹងទេថា បើអ្នកញ៉ាំខុសពេល នោះវានឹងអាចនាំផលប៉ះពាល់ដល់អ្នកបាន។ ហេតុអ្វីបានជាបែបនេះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. បើអ្នកហ៊ានពិសារទឹកកក ឬភេសជ្ជៈដែលត្រជាក់ក្នុងពេលមករដូវដោយមិនគិត នោះវានឹងធ្វើឲ្យស្បូនអ្នកបើកខ្លាំង ដោយធ្វើឲ្យអ្នកងាយឈឺពោះខ្លាំងណាស់។ ដូចនេះ ទោះបីជាអ្នកស្រែកទឹកយ៉ាងណា ក៏អ្នកគួរតែជ្រើសរសើភេសជ្ជៈដែលក្តៅដើម្បីពិសារ។
  2. ក្រោយពេលដែលអ្នកបរិភោគអាហាររួច អ្នកមិនគួរញ៉ាំភេសជ្ជៈដែលមានទឹកកកភ្លាមនោះទេ ព្រោះវានឹងអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរមិនស្រួល។ ម្យ៉ាងទៀត វានឹងធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អឡើយ ដោយធ្វើឲ្យអ្នកអាចកើតមានអាការៈឈឺក្រពះបាន។ ដូចនេះ អ្នកអាចញ៉ាំទឹកកកបានក្រោយពេលដែលពិសារអាហាររួចចំនួនកន្លះម៉ោង។
  3. អ្នកក៏មិនអាចញ៉ាំទឹកកកនៅពេលដែលអ្នកបរិភោគអាហារហិរ ហើយក្តៅនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរពិសារភេសជ្ជៈដែលត្រជាក់នៅក្នុងពេលដែលអ្នកញ៉ាំអាហារដែលក្តៅនោះទេ។
  4. ក្រោយពេលហាត់ប្រាណរួច ក៏អ្នកមិនអាចញ៉ាំទឹកកកដែរ ព្រោះវាអាចធ្វើឲ្យសរសៃឈាមអ្នករីកធំ ដោយធ្វើឲ្យឈាមដើរយ៉ាងច្របូកច្របល់។ ដូចនេះ អ្នកគួរតែញ៉ាំទឹកកកឲ្យត្រួវពេល ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង