ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីភរិយាដែលស្វាមីមិនចូលចិត្តនោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រពន្ធដែលមិនចូលចិត្តបោសសម្អាត និងរៀបចំផ្ទះ នឹងធ្វើឲ្យប្តីមិនចូលចិត្តឡើយ ព្រោះផ្ទះមានសភាពរញ៉េរញ៉ៃ ធ្វើឲ្យគេមិនអាចរស់នៅជាមួយអ្នកបានយូរឡើយ។ ដូចនេះ មិនថាអ្នករវល់មើលកូនយ៉ាងណាទេ គួរតែឆ្លៀតពេលបោសសម្អាតខ្លះ ទើបអាចរក្សាចិត្តស្វាមីបាន។
- ភរិយាដែលកើតកូនរួច មិនតែងខ្លួន ស្លៀកពាក់មិនដូចជាមនុស្ស ស្លៀកពាក់អាក្រក់មើល នោះប្តីអ្នកនឹងស្អប់ខ្លាំង ហើយមិនចូលចិត្តនាំអ្នកចេញក្រៅជាមួយគេទេ ព្រោះធ្វើឲ្យគេអាប់មុខមាត់ខ្លាំងណាស់។
- អ្នកមិនគួរធ្វើជាប្រពន្ធដែលនិយាយដដែរៗ ហើយរអ៊ូច្រើននោះទេ ព្រោះចរិតបែបនេះ គ្មាននរណាចូលចិត្តឡើយ កុំថាស្វាមីរបស់អ្នក។ ដូចនេះ មានរឿងអ្វី អ្នកគួរតែនិយាយតែម្តងបានហើយ។
- អ្នកមិនគួរធ្វើជាភរយាដែលកាន់លុយជាប់ មិនឲ្យស្វាមីចាយសូម្បីតែមួយសេនទេ ព្រោះទង្វើបែបនេះ អាចរុញប្តីអ្នកឲ្យចាកឆ្ងាយ ហើយរត់ទៅរកនារីក្រៅយ៉ាងលឿនជាទីបំផុត។
- ការមិនខ្វាយខ្វល់នឹងរឿងស្វាមី ចូលចិត្តខឹងច្រើនគ្មានហេតុផល មិនចម្អិនម្ហូបអាហារ ហើយតែងគេងជានិច្ច ខ្ចិលខ្លាំង នឹងធ្វើឲ្យប្តីអ្នកមិនអាចបន្តរស់នៅជាមួយអ្នកបានឡើយ ព្រោះប្រពន្ធដែលល្អ មិនមានចរិតបែបនេះនោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)