បញ្ហាធុំក្លិនក្លៀកមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើរូបមន្តធម្មជាតិអ្វីខ្លះជួយបំបាត់ក្លិនក្លៀកមិនល្អ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពបំបាត់ក្លិនក្លៀកមិនល្អឆាប់រហ័ស ៖

១. ទឹកក្រូចឆ្មារស្រស់

នោះក៏ព្រោះតែក្រូចឆ្មារមានលក្ខណៈសម្បត្តិសម្លាប់មេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារក្រោមក្លៀកជាការស្រេច។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងត្រង់ក្លៀកឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃ ក្រោយពេលងូតទឹករួច។ 

៣. ម្ស៉ៅ baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅ Baking soda ក្រោមក្លៀកជាការស្រេច។

៤. ប្រេងជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងជីអង្កាមក្រោមក្លៀក។

៥. ទឹកខ្ពុរមាត់

គ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ទឹកខ្ពុរមាត់ រួចលាបត្រង់ក្លៀកជាការស្រេច។ ទឹកខ្ពុរមាត់កម្ចាត់ពពួកបាក់តេរីដែលបង្កក្លិនក្លៀក ហើយធ្វើឱ្យអ្នកមានក្លិនស្រស់ស្រាយក្នុងរយៈពេលយូរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង