ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះបណ្ដាលមកពីការកើនឡើងនូវកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាច​​ទប់ស្កាត់ និងបញ្ចុះកូឡេស្តេរ៉ូលដោយគ្រាន់តែទទួលទានបន្លែ និងផ្លែឈើមួយចំនួន។ ថាតើបន្លែផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងតែបន្លែផ្លែឈើដែលមានប្រសិទ្ធិភាពទប់ស្កាត់កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖

១.​ ឈើអែម

ការបន្ថែមឈើអែមក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយរាងកាយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ឈើអែមក៏មានប្រសិទ្ធភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមនិងខ្លាញ់មិនល្អទ្រីគ្លីសេរីដផងដែរ។

២. គីមឈី

ការទទួលទានគីមឈីអាចជះឥទ្ធិពលលើកម្រិតនៃកូឡេស្តេរ៉ូលក្នុងរាងកាយគួរឱ្យកត់សម្គាល់។ អាហារកូរ៉េនេះមានផ្ទុកសម្បូរទៅដោយគ្រឿងទេសហឹរៗ រួមបញ្ចូលទាំងខ្ទឹមសដែលជាប្រភពនៃសារធាតុ allicin និង selenium ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។

៣. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពនិងជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អគួរអោយកត់សម្គាល់។ ដូច្នេះកុំភ្លេចបន្ថែមត្រីសម្បូរខ្លាញ់នេះក្នុងរបបអាហារអោយបានយ៉ាងហោចណាស់ម្ដង ឬ ពីរដងក្នុងមួយសប្តាហ៍។

៤. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អនិងជាតិសសៃខ្ពស់ដែលជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អគួរឱ្យកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ។

៥. មើមត្រាវ

នោះក៏ព្រោះតែបរិមាណខ្ពស់នៃជាតិសសៃរបស់មើមត្រាវ។ ក្រៅពីជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អហើយនោះ ជាតិសសៃក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងមុខងារនៃប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្កាល់។

៦. ប្រេងអូលីវ

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ ពិសេស oleic acid ដែលជួយកាត់បន្ថយការរលាក ក៏ដូចជាកម្រិតកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃបញ្ហាស្ទះសសៃឈាម។

៧. ប៉េងប៉ោះ

មានផ្ទុកសារធាតុ lycopene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

៨. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលគួរអោយកត់សម្គាល់។ គ្រាប់ធញ្ញជាតិក៏មានប្រសិទ្ធិភាពកាត់បន្ថយការរលាក និងធ្វើអោយមុខងារសសៃឈាមក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង