ទោះបីជាស្គាល់ និងធ្លាប់ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃសាឡាដពណ៌ស្វាយចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបន្លែនេះអាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក
នោះក៏ព្រោះតែសាឡាដពណ៌ស្វាយមានផ្ទុកសម្បូរទៅដោយជាតិដែក។ ដូច្នេះការទទួលទានសាឡាដនេះជាប្រចាំអាចជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។
២. បង្កើនសុខភាពភ្នែក
ការទទួលទានសាឡាដពណ៌ស្វាយជាប្រចាំអាចជួយឱ្យសុខភាពភ្នែកកាន់តែប្រសើរមើលឃើញច្បាស់ជាងមុន ព្រមទាំងទប់ស្កាត់ជំងឺភ្នែកផ្សេងៗដូចជាភ្នែកឡើងបាយជាដើម។ នោះក៏ព្រោះតែបន្លែនេះជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A។
៣. សម្រួលចលនាពោះវៀន
សាឡាដពណ៌ស្វាយមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ ពិសេសទប់ស្កាត់បញ្ហាទល់លាមក។ ការទទួលទានអាហារសម្បូរជាតិសសៃខ្ពស់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
សាឡាដពណ៌ស្វាយក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ផងដែរ។ នេះហើយជាមូលហេតុដែលការទទួលទានបន្លែនេះទៀងទាត់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ។
៥. កាត់បន្ថយហានិភ័យនៃបញ្ហាពិការភាពពីកំណើត
ស្ត្រីមានផ្ទៃពោះ ជាពិសេសកំឡុងពេលត្រីមាសដំបូងគួរព្យាយាមទទួលទានសាឡាដពណ៌ស្វាយឱ្យបានទៀងទាត់ដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាពិការភាពពីកំណើត ក៏ដូចជាបញ្ហារលូតកូនផងដែរ។ នោះក៏ព្រោះតែបន្លែនេះជាប្រភពដ៏ប្រសើរនៃសារធាតុ Folate៕