នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនត្រូវនៅជិតគ្រឿងអេឡិចត្រូនិចមួយចំនួនឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នក និងកូនបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ម៉ៃក្រូវ៉ែយ
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនត្រូវនៅជិតម៉ាស៊ីនម៉ៃក្រូវ៉ែយនេះច្រើនឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន និងធ្វើឲ្យខួរក្បាលកូនលូតលាស់មិនប្រក្រតី។
ទូរទស្សន៍ និងកុំព្យូទ័រ
តាមការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នៅពេលដែលអ្នកមានផ្ទៃពោះចន្លោះពីមួយខែទៅ៣ខែ បើអ្នកមើលទូរទស្សន៍ និងកុំព្យូទ័រលើសពី៤ម៉ោងក្នុងមួយថ្ងៃ នោះអត្រានៃការរលូតកូនគឺខ្ពស់ជាង៦០% ដូចនេះអ្នកគួរតែកាត់បន្ថយការមើលទូរទស្សន៍ និងប្រើកុំព្យូទ័រ ប៉ុន្តែប្រសិនជាអ្នកត្រូវតែប្រើកុំព្យូទ័រដោយខានពុំបាន អ្នកគួរតែប្រើចំនួនមួយម៉ោងបានហើយ ម្យ៉ាងទៀតត្រូវតែឃ្លាតឲ្យឆ្ងាយពីកុំព្យូទ័របន្តិច ដើម្បីកុំឲ្យពន្លឺវាចាំងមកលើអ្នកខ្លាំងពេក ដែលអាចប៉ះពាល់ដល់សុខភាពអ្នក និងកូន ជាងនេះទៅទៀត អ្នកក៏មិនត្រូវទៅឈរជិតទូរទឹកកកដូចគ្នា ព្រោះចំហាយក្តៅនៃទូរទឹកកកនោះអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់បាន។
ទូរស័ព្ទ
នៅពេលដែលអ្នកលើកទូរស័ព្ទ អ្នកមិនត្រូវដាក់ជិតត្រចៀកអ្នកពេកទេ អ្នកអាចបើកសម្លេងទូរស័ព្ទឲ្យធំដើម្បីនិយាយបាន ព្រោះបើអ្នកដាក់នៅជិតត្រចៀក ឬខ្លួនអ្នកពេក វាអាចធ្វើឲ្យកូនអ្នកលូតលាស់មិនគ្រប់ជ្រុងជ្រោយបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)