កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីចំនុចផ្សេងៗដែលអ្នកត្រូវតែប្រយ័ត្នពេលដែលទារកទើបនឹងចេញពីពោះម្តាយ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបមើលថែទាំទារកដែលទើបនឹងកើតវិញម្តង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ត្រូវតែបំបៅទឹកដោះម្តាយ

នៅពេលដែលកូនទើបនឹងចេញពីពោះម្តាយ ក្រពះគេនៅខ្សោយណាស់ ដូចនេះអ្នកគួរតែប្រើទឹកដោះអ្នកដើម្បីបំបៅកូន ទើបគេងាយស្រួលរំលាយអាហារ ហើយមិនប៉ះពាល់ដល់ក្រពះកូន។

ការពារជំងឺឆ្លង

ទារកគឺមានប្រពន្ធ័ការពាររាងកាយខ្សោយណាស់ ជាហេតុដែលងាយធ្វើឲ្យមានជំងឺឆ្លងផ្សេងៗបាន ដូចនេះអ្នកគួរតែកាត់បន្ថយកុំឲ្យបងប្អូន ឬមិត្តភក្តិមកប៉ះកូនច្រើនពេក ជាងនេះទៅទៀត មុននឹងអ្នកប៉ះកូន អ្នកត្រូវតែលាងដៃជាមួយសាប៊ូជាមុនសិន ទើបវាអាចសម្លាប់មេរោគដែលមានលើដៃអ្នក នោះកូននឹងមិនងាយឆ្លងមេរោគពីអ្នកឡើយ។

ថែទាំស្បែក

ដោយសារតែស្បែកទារកដែលទើបនឹងកើតចេញមកវាមានលក្ខណៈទន់ ដូចនេះអ្នកត្រូវតែរក្សាវាឲ្យស្ងួត និងមានអនាម័យជានិច្ច ដោយត្រូវតែងូតទឹកឲ្យគេជារៀងរាល់ថ្ងៃ ផ្លាស់ប្តូរខោអាវ និងខោទឹកនោមនៅពេលដែលសើមភ្លាម ព្រោះបើទុកយូរ វាអាចធ្វើឲ្យស្បែកកូនមានលក្ខណៈប្រតិកម្មបានយ៉ាងងាយ។

សង្កេតការបត់ជើងធំ

ជាធម្មតាទារកដែលកើតបានចំនួន១២ម៉ោងនឹងចាប់បត់ជើងធំ ប៉ុន្តែបើ២៤ម៉ោងហើយនៅតែមិនទាន់បត់ជើងធំទៀត អ្នកអាចបំបៅទឹកដល់កូនបាន ឬប្រើទឹកក្តៅអ៊ុនៗមកលាងដៃកូនដើម្បីឲ្យគេបត់ជើងបាន ហើយលាមករបស់ទារកដែលទើបនឹងកើតបានចំនួនពី១ទៅ២ថ្ងៃជាធម្មតាគឺមានពណ៌ខ្មៅបៃតង ទើបចាប់ប្រែមកជាពណ៌លឿង ទន់ និងស្អិត ដូចនេះបើមានលក្ខណៈទាំងនេះ​ ចូលអ្នកកុំបារម្ហឲ្យសោះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)