មានអ្នកខ្លះចង់បានកូនប្រុស តែមិនបានសោះទោះបីជាខំប្រឹងយ៉ាងណាក៏ដោយ ប៉ុន្តែមានអ្នកខ្លះវិញបែរជាទទួលបានយ៉ាងងាយ។ តើនេះមកពីមូលហេតុអ្វីទៅ? តាមពិតទៅមាននារីមួយចំនួនងាយបង្កើតបានកូនប្រុសខ្លាំងណាស់។ តើមានមនុស្សស្រីប្រភេទណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នារីដែលមានការចងចាំល្អ
មានការស្រាវជ្រាវមួយបានបញ្ជាក់ថា អ្នកម្តាយដែលមានការស្តាប់ល្អ ការគិតលឿន និងមានការចងចាំបានល្អគឺងាយកើតបានកូនប្រុសជាងអ្នកម្តាយដែលមានការចងចាំខ្សោយ។
នារីដែលរៀបចំពេលវេលាវែងដើម្បីមានផ្ទៃពោះ
មានការស្រាវជ្រាវមួយទៀតបានបង្ហាញថា នារីដែលត្រៀមមានផ្ទៃពោះលើសពីចំនួនមួយឆ្នាំកន្លះឡើងទៅ អត្រានៃការបង្កើតបានកូនប្រុសគឺ៥៨% រីឯនារីដែលត្រៀមមិនដល់មួយឆ្នាំ អត្រានៃការមានកូនប្រុសគឺធ្លាក់ត្រឹម៥១%។
មនុស្សស្រីដែលមានស្វាមីនៅជិត
មានការស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថា ស្ត្រីដែលមានស្វាមីនៅក្បែរងាយមានកូនប្រុសខ្លាំងណាស់ ចំណែកតាមការស្រាវជ្រាវរបស់ប្រទេសអាមេរិកវិញបានបង្ហាញថា នៅចន្លោះពេលដែលអ្នកមានផ្ទៃពោះ បើអ្នកអាចរស់នៅជាមួយស្វាមីអ្នករហូតដល់ថ្ងៃដែលសម្រាលកូន នោះអត្រានៃការបង្កើតបានកូនប្រុសគឺខ្ពស់ជាងស្ត្រីដែលរស់នៅម្នាក់ឯងចំនួន១៤%។
នារីដែលចូលចិត្តបរិភោគសណ្តែកគ្រប់មុខ
នៅមុនពេលដែលអ្នកមានផ្ទៃពោះ បើអ្នកចូលចិត្តបរិភោគស្រូវសាលី ឬសណ្តែកផ្សេងៗនៅអាហារពេលព្រឹក នោះអត្រានៃការមានកូនប្រុសខ្ពស់ជាងកូនស្រីដ៏ទៅ៥៩%។
ការងាររបស់នារី
ការងាររបស់អ្នកក៏មានទំនាក់ទំនងជាមួយនឹងភេទរបស់កូនដែរ ប្រសិនជាការងារអ្នកជាវិស្វករ ឬគណនី នោះអ្នកនឹងងាយមានកូនប្រុសនៅពេលដែលអ្នកមានផ្ទៃពោះ។
នារីដែលរស់នៅក្នុងត្រកូលអ្នកមាន
នារីដែលរស់នៅក្នុងគ្រួសារអ្នកមាន ហើយមានសុខភាពល្អងាយមានកូនប្រុសជាងនារីដែលពុំសូវមានលុយ ហើយសុខភាពខ្សោយ ដោយសារតែការបរិភោគខុសគ្នា និងការបញ្ចេញកម្លាំងពលកម្មក៏ខុសគ្នាដែរ នោះអត្រានៃការមានកូនប្រុសក៏ខុសគ្នាដែរ។
អ្នកម្តាយដែលបរិភោគច្រើន
នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលមានផ្ទៃពោះ បើអ្នកបរិភោគអាហារផ្សេងៗច្រើន នោះអ្នកនឹងងាយកើតបានកូនប្រុស ហើយមានទម្ងន់ធ្ងន់ទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)