Join with Health.com.kh on Telegram

របៀបព្យាបាលជំងឺដោយខ្លួនឯងជាមួយនឹងទឹកឃ្មុំត្រូវបានគេស្គាល់យូរណាស់ហើយនៅពេលអាការធាតុប្រែប្រួល ជាពិសេសរដូវផ្តាសាយតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាតែងតែជារឿងល្អមួយក្នុងការជ្រើសរើសដើម្បីព្យាបាលជំងឺផ្តាសាយ។ ទឹកឃ្មុំមានជីវជាតិប្រកបដោយគុណតម្លៃ និងត្រូវបានគេអះអាងថាមានឥទ្ធិពលព្យាបាលក្នុងការទប់ស្កាត់វីរុសបង្កជំងឺផ្តាសាយទៀត។ 

ជាមួយគ្នានេះដែរ ទឹកឃ្មុំមានអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងការរលាកជាច្រើន។ វាក៏មានសារធាតុ Prebiotic និងពង្រឹងដល់មុខងារបេះដូងសរសៃឈាមថែមទៀតផង។ ជាទូទៅ យើងអាចនិយាយបានថា អាហារមួយនេះសម្បូរទៅដោយវីតាមីន ជាតិរ៉ែ Polyphenols អាស៊ីតអាមីណេ ប្រូតេអ៊ីន និងអង់ហ្ស៊ីមដែលមានប្រយោជន៍ចំពោះសុខភាព។ 

យ៉ាងណាមិញដើម្បីឲ្យទឹកឃ្មុំកាន់តែអាចព្យាបាលជំងឺផ្តាសាយឆាប់ជាទៀងនោះ ទាល់តែមានការចូលរួមពីខ្ទឹមសដែរ។ រុក្ខជាតិប្រភេទមឺមមួយនេះផ្ទុកទៅដោយសារធាតុ Allicin ដូច្នេះវានឹងប្រឆាំងទប់ទល់នឹងវីរុស បាក់តេរី មេរោគផ្សិត និងប៉ារ៉ាសិតកាន់តែខ្លាំង។ លើសពីនេះទៅទៀត វាក៏ល្អក្នុងការបង្ការជំងឺបេះដូងសរសៃឈាមផងដែរ។

គ្រឿងផ្សំ៖

  • ខ្ទឹមស ១០កំប៉ឹស (១៥០ក្រាម)
  • ទឹកឃ្មុំ ៧ស្លាបព្រាបាយ (១៤០ក្រាម)

របៀបធ្វើ និងការញ៉ាំ៖

  • ចូរបកសម្បកខ្ទឹមស ហើយហាន់វាស្តើងៗ
  • ចូរដាក់វាទៅក្នុងក្រឡមួយ ហើយចាក់ទឹកឃ្មុំចូល
  • ចូរដាក់វាទុកចោលកន្លែងដែលត្រជាក់ហើយងងឹងរយៈពេល ១សប្តាហ៍(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរញ៉ាំទឹកឃ្មុំនេះ មួយស្លាបព្រាកាហ្វេនៅពេលពោះទទេ។ បើសិនជាអ្នកមានជំងឺផ្តាសាយហើយ អាចញ៉ាំបានរហូតដល់ ៥ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃបើសិនជាមិនមានបញ្ហាមិនស្រួលក្នុងក្រពះទេ៕