តើទឹកដោះគោផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់នារីគ្រប់រូប? វាផ្តល់អត្ថប្រយោជន៍ជាច្រើនដែលអ្នកនឹកស្មានមិនដល់ តើមានអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បើនារីផឹកទឹកដោះគោច្រើន នោះស្បែកអ្នកនឹងស និងមិនស្ងួតឡើយ ព្រោះវាមានវីតាមីនA ជាងនេះទៅទៀត អ្នកនឹងមិនកើតស្នាមអាចម៍រុយទៀតផង។
- បើអ្នកផឹកទឹកដោះគោច្រើន សក់អ្នកនឹងដុះលឿន ហើយស្អាតទៀតផង ព្រោះនៅក្នុងទឹកដោះគោមានវីតាមីនB2 ដែលល្អចំពោះសក់អ្នក។
- ទឹកដោះគោអាចជួយឱ្យមុខអ្នកមិនសូវមានខ្លាញ់ ដូចនេះអ្នកនឹងមិនសូវកើតមុនឡើយ ក្រោយពេលដែលអ្នកផឹកទឹកដោះគោច្រើន។
- បើអ្នកផឹកវាច្រើន នោះអ្នកនឹងមានរាងដ៏ស្អាតមួយ ព្រោះវាមានសារធាតុម៉្យាងដែលអាចធ្វើឱ្យរូបរាងអ្នកស្អាត និងមិនងាយធាត់ទៀតផង។
- ទឹកដោះគោមិនត្រឹមតែជំនួយដល់សម្រស់អ្នក វាថែមទាំងធ្វើឱ្យឆ្អឹងអ្នកល្អទៀតផង ដោយសារវាមានកាល់ស្យូមនៅក្នុងនោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)