ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថា ពោះវៀនអ្នកជិតកើតមហារីកហើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានពេលខ្លះ អ្នកអាចទល់លាមកដោយសារតែក្តៅក្នុង ឬអាហារដែលញ៉ាំចូលទៅមិនអាចរំលាយបានល្អ។ ប៉ុន្តែនៅពេលដែលអ្នកទល់លាមកញឹកញាប់ ហើយតែងកើតមានអាការៈហើមពោះ ព្រមទាំងឈឺពោះ នោះអ្នកគួរតែប្រយ័ត្នពីការកើតមហារីកពោះវៀន។
- នៅពេលដែលលាមកអ្នកប្រែជាមិនមានលក្ខណៈធម្មតា ដោយមានលក្ខណៈរឹង ឬចេញជាខ្សែវែងមិនដាច់គ្នា នោះអ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យ ទើបអាចព្យាបាលបានទាន់ពេលវេលា។
- នៅពេលដែលអ្នកតែងមានអារម្មណ៍ថាចង់បត់ជើងធំ ហើយចូលបន្ទប់ទឹក បែរជាពិបាកក្នុងការបត់ជើង ដោយក្នុងមួយថ្ងៃតែងកើតមានអាការៈបែបនេះ នោះអ្នកគួរតែប្រយ័ត្នពីអាការៈមហារីកពោះវៀននេះហើយ។
- ការបត់ជើងធំចេញឈាម ក៏អាចជាមុខសញ្ញាមួយបង្ហាញអ្នកថា អ្នកកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងការកើតមហារីកពឿវៀន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យអ្នកជួបនឹងគ្រោះថ្នាក់បែបនេះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)