តើអ្នកមានការភ័យខ្លាចដែរទេនៅពេលដឹងថា សក់ចេះតែបន្តជ្រុះជារៀងរាល់ថ្ងៃ ហើយច្រើនៗទៀត? ការផ្លាស់ប្តូរសាប៊ូកក់សក់ ឬថ្នាំបំប៉នមិនមែនតែងតែអាចដោះស្រាយបញ្ហានេះបានឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាប្រហែលចាដល់ពេលដែលត្រូវគិតគូដល់របបអាហារប្រចាំថ្ងៃ ទម្លាប់រស់នៅ និងអនាម័យម្តងហើយ ព្រោះវាក៏ជាហេតុផលដ៏ធំមួយនាំឲ្យសក់បន្តជ្រុះរហូត។
ញ៉ាំអាហារមិនត្រឹមត្រូវ
បើសិនជារបបអាហារកង្វះជីវជាតិដូចជាប្រូតេអ៊ីន ម៉ាញ៉េស្យូម និងជាតិដែក នោះឱកាសនៃការជ្រុសះសក់នឹងកើតមានកាន់តែខ្លាំង។ ដូច្នេះចូរប្រាកដថា របបអាហារអ្នកសម្បូរទៅដោយផលិតផលធ្វើពីទឹកដោះគោឲ្យបានច្រើន។ អាហារផ្សេងៗទៀតដែលជំរុញដល់ការលូតលាស់របស់សក់ដែរនោះមានដូចជា ស៊ុត សាច់មាន់ គ្រាប់ធញ្ញជាតិជាដើម។
មិនចេះដោះស្រាយភាពតានតឹងបានល្អ
ភាពតានតឹងក្នុងជីវិតគឺជារឿងដែលមិនអាចចៀសផុតឡើយ តែមិនមែនមានន័យថាអ្នកត្រូវតែទទួលស្គាល់វាឲ្យកើតឡើងរហូតឡើយ ព្រោះវាជាកត្តាដ៏ធំបំផុតមួយនាំឲ្យសក់ជ្រុះកាន់តែខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ កាលណាអ្នកចេះវិធីបំបាត់ភាពតានតឹងនេះបាន នោះការជ្រុះសក់នឹងលែងកើតមានទៀតហើយ។
ប្រើសាប៊ូកក់សក់ច្រើនពេក
សាប៊ូកក់សក់ភាគច្រើនតម្រូវឲ្យអ្នកប្រើប្រាស់វារាល់ថ្ងៃទើបមានលទ្ធផលល្អបំផុត។ តែរឿងនេះដូចជាឆ្ងាយពីការពិតពេកហើយ ព្រោះថាសាប៊ូកក់សក់ភាគច្រើនមានសារធាតុគីមីគ្រោះថ្នាក់ច្រើនដែលអាចសម្លាប់សុខភាពសក់យើងបាន។ ដូច្នេះចូរព្យាយាមកាត់បន្ថយការកក់សក់មកត្រឹមតែម្តងក្នុងមួយសប្តាហ៍ទៅបានហើយ។
សក់រងការប៉ះពាល់នឹងសារធាតុគីមីច្រើន
ការលាបថ្នាំសក់ជារឿងរាល់ខែអាចផ្តល់នូវការលេងស្តាយសក់បានថ្មីៗមែន តែឱកាសដែលធ្វើឲ្យសក់ខូចសុខភាពក៏មានច្រើនដែរ។ ការដែលប្រើស្ព្រាយបាញ់សក់ច្រើនក៏ប៉ះពាល់ដល់សុខភាពសក់ដែរ។ ដូច្នេះចូរកាត់បន្ថយការប្រើប្រាស់ផលិតផលលេងសក់ទាំងនេះឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានផងទៅ។
សក់មានសម្ពាធច្រើនពេក
បើសិនជាអ្នកមានទម្លាប់ឧស្សាហ៍អ៊ុតសក់ត្រង់ជាញឹកញាប់ មានន័យថាអ្នកកំពុងតែបំផ្លាញសុខភាពវាហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះបីជាការផ្លំសក់ដោយប្រើខ្យល់ស្ងួតក៏មិនមែនជារឿងល្អដែរ ព្រោះវាអាចធ្វើឲ្យសរសៃសក់ចុះខ្សោយ និងងាយជ្រុះបំផុត៕