ការដែលរស់នៅក្នុងជីវិតនៅលីវអាចជារឿងមួយគួរឲ្យខ្លាច ប៉ុន្តែវាក៏អាចជាផ្នែកមួយនៃភាពផ្សងព្រេង និងបង្កើតភាពរីករាយដល់ជីវិតផងដែរ។ វាអាចនឹងមានរឿងល្អជាងសេចក្តីស្រឡាញ់ចំពោះខ្លួនឯង និងរីករាយក្នុងជីវិតជាអ្នកនៅលីវទៅទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យជីវិតអ្នកនៅលីវកាន់តែសប្បាយចិត្ត៖
អ្នកនឹងរៀនពីរបៀបស្រឡាញ់ខ្លួនឯង
អារម្មណ៍ស្រឡាញ់នរណាម្នាក់គឺជារឿងល្អ ប៉ុន្តែដើម្បីសប្បាយចិត្ត អ្នកត្រូវតែរៀនពីរបៀបស្រឡាញ់ខ្លួនឯងជាមុនសិន។ អាយុកាលនៃការនៅលីវរបស់អ្នកមានន័យថា អ្នកត្រូវតែស្វែងយល់អំពីខ្លួនឯងដែរ។ ចូរចំណាយពេលដើម្បីណាត់ជួបខ្លួនឯង ស្វែងយល់អំពីខ្លួនឯង ផ្តល់មោទនៈភាពចំពោះខ្លួនឯង និងសិក្សាអំពីរឿងថ្មីៗអំពីខ្លួនឯងដែរ។
មិនសូវខ្វល់អំពីរឿងអតីតកាល
វាអាចនឹងត្រូវការពេលច្រើនទើបអាចបំភ្លេចរឿងចាស់បានដោយសារតែការបាក់ទឹកចិត្តលើរឿងមួយចំនួនតែម្តង។ ប៉ុន្តែការចំណាយពេលវេលានៅតែម្នាក់ឯងក៏អាចជារឿងមួយល្អដែរ ព្រោះវាធ្វើឲ្យអ្នកអាចបំភ្លេចនរណាម្នាក់បន្តិចម្តងៗបាន។
អ្នកនឹងរីករាយកាន់តែខ្លាំងសម្រាប់មនុស្សជាច្រើនដែលនៅក្នុងជីវិតអ្នក
នៅពេលយើងមានស្នេហា ពេលខ្លះយើងអាចនឹងមិនខ្វាយខ្វល់អំពីអ្នកដទៃដែលនៅជុំវិញខ្លួនយើងបាន។ យើងអាចនឹងបាត់បង់ការទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ដោយសារតែរវល់នឹងមនុស្សពិសេស។ វាមិនមែនជារឿងល្អឡើយ។ ដូច្នេះការនៅលីវគឺនឹងធ្វើឲ្យអ្នកប្រើជីវិតគ្រប់យ៉ាងនៅជាមួយមនុស្សជុំវិញខ្លួនកាន់តែល្អ និងរីករាយកាន់តែខ្លាំង។
អ្នកអាចណាត់ជួបនរណាក៏បាន
នៅពេលអ្នកនៅលីវ អ្នកអាចណាត់ជួប ឬគេងជាមួយនរណាក៏បានទៅតាមចិត្តចង់។ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នផង។ ក្រៅពីនេះ អ្នកក៏អាចប្រើពេលវេលាស្វែងយល់នរណាម្នាក់ដែលអ្នកគិតថាល្អចំពោះខ្លួនឯងផងដែរ។
អ្នកនឹងបង្កើតជាជំនាញទំនាក់ទំនងក្នុងសង្គមកាន់តែល្អ
ជំនាញក្នុងសង្គមមិនត្រឹមតែមានប្រយោជន៍សម្រាប់ការងារទេ តែវាពិតជាមានប្រយោជន៍ខ្លាំងនៅពេលនិយាយដល់រឿងជាច្រើន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ឧទាហរណ៍ ជំនាញក្នុងសង្គមដ៏ល្អគឺជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងភាពមានតម្លៃរបស់ខ្លួន និងសុភមង្គលផ្ទាល់ខ្លួន៕