តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា អង់ទីអុកស៊ីដង់ដែលមានក្នុងតែបៃតងអាចក្លាយទៅជាគន្លឹះក្នុងការព្យាបាលជំងឺរបេងបាន។ តាមរយៈការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Nanyang Technological University ប្រទេសសិង្ហបូរី បានរកឃើញថា សារធាតុ Epigallocatechin Gallate (EGCG) អាចទប់ស្កាត់ការលូតលាស់របស់បាក់តេរីបង្កជំងឺរបេងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សារធាតុ ECGG ធ្វើការតាមរយៈការតោងអង់ហ្ស៊ីមមួយដែលផ្តល់ជាថាមពលជីវសាស្រ្តសម្រាប់សកម្មភាពកោសិកា។ 

សាស្រ្តាចារ្យ Gerhard Gruber ដែលដឹកនាំការសិក្សានេះបាននិយាយថា “ការរកឃើញរបស់យើងចំពោះសមត្ថភាព EGCG ក្នុងការទប់ស្កាត់ការលូតលាស់របស់មេរោគរបេងនេះ នឹងអាចឲ្យយើងមើលដឹងពីរបៀបដែលយើងអាចពង្រឹងដល់ភាពខ្លាំងនៃសារធាតុមយយនេះ ហើយក៏ដើម្បីផលិតថ្នាំថ្មីសម្រាប់ទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមមួយនេះដែរ”។ យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា កោសិកាត្រូវការថាមពលច្រើនដើម្បីដំណើរការសំខាន់ៗដូចជា ការបង្កើតជញ្ជាំងកោសិកាជាដើម។ វាត្រូវការថាមពលពីម៉ូលេគុលផ្ទុកថាមពលមួយដែលធ្វើឡើងដោយអង់ហ្ស៊ីមម៉្យាងហៅថា កន្លែងទទួល Adenosine Triphosphate (ATP)។ បើគ្មានថាមពលសម្រាប់សកម្មភាពកោសិកាសំខាន់ៗទេ កោសិកានឹងបាត់បង់លំនឹង និងងាប់ជាមិនខាន។ 

ដើម្បីកំណត់កត្តាទាំងឡាយណាដែលប៉ះពាល់ដល់ការផលិតកន្លែងទទួល ATP ចំនួននៃការលូតលាស់ថាមពលរបស់កោសិកាបាក់តេរីមួយ ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើមេរោគ Mycobacterium Smegmatis និង Mycobacterium Bovis ដែលវាទាំងពីរនេះជាត្រកូលគ្រួសារតែមួយនឹងមេរោគរបេងដែរ។ ត្រកូលមេរោគរបេងនេះមានលក្ខណៈរចនាសម្ពន្ធដូចគ្នា។ 

ដំបូងឡើយក្រុមសិក្សានេះបានរកឃើញនូវការផ្លាស់ប្តូរជាច្រើនចំពោះកូដហ្សែនសម្រាប់កន្លែងទទួល ATP បានជាអង់ហ្ស៊ីមមួយដែលផលិតមូលេគុលស្តុកថាមពលតិចក្នុងកោសិកាបាក់តេរី បន្ថយការលូតលាស់របស់កោសិកា និងផ្លាស់ប្តូររូបរាងលូតលាស់របស់វាតែម្តង។ 

ជាមួយនឹងទិន្នន័យបែបនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញសារធាតុ ២០ទៀតដែលអាចតោងទៅនឹងកន្លែងទទួល ATP និងបង្កជាឥទ្ធិពលទប់ស្កាត់ដូចគ្នា បន្ទាប់មកធ្វើតេស្តវាបន្ថែមទៀត។ ក្នុងនោះដែរ មានតែ EGCG ដែលជាអង់ទីអុកស៊ីដង់ធម្មជាតិមួយមានយ៉ាងច្រើនក្នុងតែបៃតងនោះ បានបង្ហាញថា វាមានឥទ្ធិពលសំខាន់ដូចគ្នាទៅនឹងការបន្ថយមូលេគុលស្ទុកថាមពលក្នុងកោសិកាបាក់តេរី។ 

ក្រុមអ្នកស្រាវជ្រាវឥឡូវនេះកំពុងតែរកមើលភាពខ្លាំងបំផុតនៃសកម្មភាពរបស់សារធាតុ EGCG ក្នុងការបង្កើនភាពខ្លាំងក្នុងការតប់ស្កាត់បាក់តេរីបង្កជំងឺរបេង។ គោលដៅរបស់ពួកគេគឺដើម្បីបង្កើតជាថ្នាំមួយដែលទាចទប់ស្កាត់ភាពស៊ាំរបស់របេងច្រើនមុខផងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Scientific Reports៕