បើអ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ ទោះបីជាអ្នកមិនអាចក្លាយជាអ្នកមានក៏ដោយ ក៏អ្នកមិនក្រដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកត្រូវតែមានទម្លាប់កត់បញ្ជី មិនខ្វល់ថាអ្នកចាយទៅលើអ្វីឡើយ អ្នកត្រូវតែកត់ឱ្យបានច្បាស់លាស់ ព្រោះការកត់បញ្ជីនេះអាចឱ្យអ្នកដឹងថាអ្នកចាយទៅលើអ្វីខ្លះ។
- អ្នកត្រូវតែបណ្តាក់ទុនមុនរយៈពេល១០ឆ្នាំ ទើបអាចចំណេញបានច្រើន។
- អ្នកត្រូវតែចេះរៀបចំគំរោងទុកថាឆ្នាំក្រោយអ្នកគួរតែធ្វើអ្វីខ្លះ គួរតែរកលុយតាមរបៀបណាខ្លះ។
- មិនត្រូវប្រញាប់ទិញឡាននោះទេនៅពេលដែលអ្នករកលុយបាន ព្រោះអ្នកអាចយកលុយទាំងនេះទៅចំណេញបានទៀត ប៉ុន្តែអ្នកអាចទិញផ្ទះបាន ព្រោះបើអ្នកលក់ អ្នកនឹងអាចចំណេញបានទៀត។
- អ្នកត្រូវតែសន្សំលុយខ្លះដើម្បីទុករកស៊ី មិនត្រូវតែងតែចាយវាយផ្តេសផ្តាសដោយមិនចេះគិតឡើយ ត្រូវតែមានគំនិតចេះសន្សំ ទើបជីវិតអ្នកអាចជោគជ័យបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)