បើអ្នកចង់ឱ្យកូនមានសុខភាពរឹងមាំ អ្នកអាចឱ្យគេបរិភោគតាមអាហារខាងក្រោមនេះ ៖ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចឱ្យកូនបរិភោគពងមាន់បាន ព្រោះវាមានសារធាតុប្រូតេអ៊ីនដែលធ្វើឱ្យកូនមិនងាយឃ្លាន ហើយថែមទាំងធ្វើឱ្យកូនមានរាងកាយរឹងមាំទៀតផង។
  2. ស្រូវសាលីក៏ជាអាហារដែលល្អសម្រាប់កូនដែរ ព្រោះក្រោយពេលដែលកូនបរិភោគរួច វាអាចធ្វើឱ្យកូនមានអារម្មណ៍មូល ជាហេតុធ្វើឱ្យកូនអាចផ្តោតអារម្មណ៍ទៅលើការរៀនសូត្រ។
  3. ផ្លែឈើគឺល្អណាស់សម្រាប់ទ្រទ្រង់រាងកាយរបស់កូន ព្រោះវាមានវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន។
  4. អ្នកក៏អាចឱ្យកូនផឹកទឹកដោះគោនៅពេលព្រឹក និងយប់ដែរ ព្រោះវាមានកាល់ស្យូម ដែលល្អចំពោះឆ្អឹង ធ្មេញ និងខួរក្បាលកូនជាដើម។
  5. តៅហ៊ូ អ្នកអាចឱ្យកូនបរិភោគឱ្យបានច្រើន ព្រោះវាអាចធ្វើឱ្យកូនអាចចៀសផុតពីជំងឺមហារីក និងល្អចំពោះការលូតលាស់របស់កូនទៀតផង។
  6. ប៉េងប៉ោះក៏ជាបន្លែដែលល្អចំពោះកូនអ្នកដែរ ព្រោះក្រោយពេលដែលកូនបរិភោគរួច កូនអ្នកនឹងមិនប្រឈមមុខនឹងជំងឺផ្សេងៗទេ។
  7. អ្នកគួរតែឱ្យកូនបរិភោគសណ្តែកខ្មៅ ព្រោះវាអាចការពារបេះដូងរបស់កូនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង