យើងទាំងអស់គ្នាដឹងហើយថា ការញ៉ាំទឹកនឹងជួួយបំបាត់ការស្រេកទឹកបាន។ ប៉ុន្តែតើអ្នកមានដឹងទេថា វាមានអត្ថប្រយោជន៍ច្រើនណាស់ដែលអ្នកអាចទទួលបានពីការញ៉ាំទឹក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពក្រោយពីអ្នកមានទម្លាប់ញ៉ាំទឹកប្រហែល ២លីត្រក្នុងមួយថ្ងៃ៖

បង្កើនថាមពលក្នុងខ្លួន

សាច់ដុំមនុស្សយើងផ្ទុកទៅដោយជាតិទឹកប្រហែល ៧៥ភាគរយ។ នេះហើយគឺជាហេតុផលដែលនិយាយថា ការញ៉ាំទឹកមួយកែវអាចជួយបង្កើនថាមពលរាងកាយបាន។ ពិតណាស់ វាមិនមានតម្រូវការដែលត្រូវញ៉ាំកាហ្វេមួយពែងដើម្បីមានកម្លាំងជាប់ឡើយ។ តែភាគច្រើនយើងត្រូវការញ៉ាំទឹកជានិច្ច។ 

បង្កើនថាមពលខួរក្បាល

វាមិនខុសពីសាច់ដុំឡើយ ខួរក្បាលផ្សំឡើងដោយជាតិទឹកជាច្រើន ហើយអ្នកវិទ្យាសាស្រ្តនិយាយថា ខួរក្បាលមនុស្សយើងផ្សំឡើងដោយជាតិទឹកប្រហែល ៧៤ភាគរយ។ បើសិនជាអ្នកត្រូវការប្រើថាមពលខួរក្បាលភ្លាម ចូរព្យាយាមញ៉ាំទឹក មុនពេលសាកល្បងញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង។ 

បន្ថយការឈឺក្បាល

មិនមានមនុស្សច្រើនទេដែលដឹងថា ការខ្សោះជាតិទឹកគឺជារឿងដែលធ្វើឲ្យឈឺក្បាល ព្រោះខួរក្បាលផ្ទុកទៅដោយជាតិទឹកប្រហែល ៧៤ភាគរយ។ បើសិនជាខួរក្បាលមិនមានទឹកគ្រប់គ្រាន់ វានឹងស្វិត ដូច្នេះវានឹងចេញជាសញ្ញាឈឺក្បាលកើតឡើង។ 

ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ

ការញ៉ាំទឹកនឹងជួយពង្រឹងដល់កម្រិត pH ធម្មតា ក្នុងរាងកាយ។ ការដែលក្នុងខ្លួនមានជាតិអាស៊ីតច្រើន នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការមិនបានល្អឡើយ។ ដូច្នេះរាងកាយនឹងងាយឆ្លងជំងឺមិនខាន។

ច្រោះជាតិពុល

វាអាចជារឿងងាយស្រួលបំផុតសម្រាប់សារធាតុពុល និងច្រោះជាតិពុលពីក្នុងខ្លួន ដោយសារតែរបបអាហារ ផលិតថែរក្សារាងកាយផ្ទាល់ខ្លួន និងការប៉ះពាល់នឹងការបំពុលបរិដ្ឋានផ្សេងៗ។ ដូច្នេះដើម្បីបញ្ចេញជាតិពុលទាំងនេះចោលមុនពេលវាបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាព ចូរញ៉ាំទឹកឲ្យបានច្រើនក្នុងមួយថ្ងៃដើម្បីវាអាចបញ្ចេញចោលតាមទឹកនោម។ 

ពង្រឹងដល់ការសម្រកទម្ងន់

តើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់មែនទេ? បន្ទាប់មក ចូរប្រាកដថា អ្នកកំពុងតែញ៉ាំទឹកបានគ្រប់គ្រាន់ជាប្រចាំរាល់ថ្ងៃ។ ទឹកអាចជារបស់ធ្វើឲ្យធ្ងន់ខ្លាំងក្នុងពោះ ហើយក៏ធ្វើឲ្យអ្នកមិនអាចឃ្លានខ្លាំងដែរ។ ទឹកមិនមានកាឡូរីឡើយ ដូច្នេះអ្នកអាចញ៉ាំបានច្រើន ហើយក៏កុំបារម្ភអំពីការឡើងទម្ងន់ដោយសារញ៉ាំទឹកដែរ។ 

បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង

យោងទៅតាមការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា មនុស្សម្នាក់ដែលញ៉ាំទឹកបានគ្រប់គ្រាន់គឺអាចបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹងបាន។ ក្រៅពីញ៉ាំទឹក អ្នកក៏អាចបន្ថយការប្រឈមនឹងជំងឺនេះតាមរយៈការហាត់ប្រាណទៀងទាត់ និងញ៉ាំអាហារសម្បូរជាតិកាលស្យូម និងវីតាមីន D។ 

បន្ថយការប្រឈមនឹងជំងឺបេះដូង

គ្រូពេទ្យនិយាយថា ការញ៉ាំទឹកបានគ្រប់គ្រាន់ជាប្រចាំ អាចជួយបន្ថយការកើតជំងឺបេះដូងបាន ដោយសារតែវាជួយថែរក្សាចំណុះឈាមធម្មតាបាន សម្ពាធឈាមមានសុខភាពល្អ និងបន្ថយការកើតកំណកឈាមទៀត។ វានៅតែសំខាន់ដែលអ្នកត្រូវឈប់ជក់បារី ញ៉ាំគ្រឿស្រវឹងក្នុងកម្រិតមធ្យម ហាត់ប្រាណទៀងទាត់ និងញ៉ាំអាហារផ្តល់សុខភាពដដែលទេ។ 

ស្បែកមានសុខភាពល្អ

ការញ៉ាំទឹកបានប្រហែល ២លីត្រក្នុងមួយថ្ងៃគឺសំខាន់សម្រាប់សុខភាពស្បែកដ៏ស្រស់ស្អាត និងមានសុខភាពល្អ។ បើសិនជាបារម្ភអំពីបញ្ហាសម្រស់ អ្នកនឹងរីករាយអំពីការយល់ដឹងថា ការញ៉ាំទឹកគ្រប់គ្រាន់គឺល្អសម្រាប់ថែរក្សាសម្រស់ និងមិនបាច់អស់លុយជួបពេទ្យកែសម្ផស្សទៀតឡើយ ដោយសារតែស្បែកអ្នកលែងមានមុន និងស្នាមជ្រីវជ្រួញទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង