សុភាពនារីទាំងអស់គួរតែអានអត្ថបទនេះដើម្បីស្វែងយល់ពីស្បែកជើងដែលអ្នកពាក់រាល់ថ្ងៃថាតើប្រភេទណាខ្លះដែលងាយធ្វើឱ្យជើងអ្នកខូច? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនត្រូវពាក់ស្បែកជើងស្បែកដែលមានមុខស្រួចទេ ព្រោះវានឹងធ្វើឱ្យម្រាមជើងអ្នកប្រែប្រួលរូបរាង ហើយដោយសារតែមុខវាស្រួច វាអាចធ្វើឱ្យជើងអ្នកពិបាកដកដង្ហើម ជាហេតុធ្វើឱ្យមេរោគផ្សេងៗអាចជ្រៀតចូលបាន។
- អ្នកមិនត្រូវពាក់ស្បែកជើងដែលមានប្រហោងច្រើនទេ ព្រោះវាអាចធ្វើឱ្យអ្នកអាចប្រឈមមុខនឹងជំងឺស្បែកបាន។
- អ្នកមិនត្រូវពាក់ស្បែកជើងផ្ទាត់ទេ ព្រោះវានឹងធ្វើឱ្យជើងអ្នកកាន់តែរីកធំ ហើយវាក៏មិនល្អសម្រាប់ស្បូនអ្នកដែរ។
- អ្នកមិនត្រូវទិញស្បែកជើងដែលមានខ្សែចងជាប់ជាមួយកំភួនជើងអ្នកទេ ព្រោះយូរទៅកំភួនជើងអ្នកនឹងអាក្រក់មើលជាមិនខានឡើយ។
- អ្នកមិនត្រូវពាក់ស្បែកជើងកែងលើសពី៥សង់ទីម៉ែត្រទេ ព្រោះវានឹងធ្វើឱ្យអ្នកកើតជំងឺផ្សេងៗបាន ជាពិសេសជំងឺបេះដូង។
- អ្នកមិនត្រូវពាក់ស្បែកជើងដែលស្តើងពេកទេ ព្រោះវាមិនអាចការពារជើងអ្នកបានល្អឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)