អ្នកអាចនឹងងាយបែកញើសបំផុតនៅពេលដែលបន្ទប់ដែលអ្នកគេងមានអាកាសធាតុក្តៅ ឬដណ្តប់ភួយច្រើនជាន់ពេក។ ប៉ុន្តែនេះមិនមែនជាអ្វីដែលខ្ញុំនឹងនិយាយឡើយ។ ការបែកញើសពេលយប់នេះចង់សម្តៅទៅលើការចេញញើសម្តងហើយម្តងទៀតនៅពាក់កណ្តាលដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកបែកញើសបាន ហើយពេលខ្លះរហូតដល់ធ្វើឲ្យអ្នកត្រូវប្តូរកម្រាលពូកថ្មីទៀតផង។ រឿងនេះច្រើនទាក់ទងនឹងជំងឺណាមួយក្នុងខ្លួនដូចជា៖

ក្រពេញទីរ៉ូអ៊ីតធ្វើការច្រើនពេក

ការបែកញើសញឹក និងងាយនឹងក្តៅគឺជាអាការៈច្បាស់មួយនៃការលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីតជាអ្នកគ្រប់គ្រងការរំលាយអាហារ ដូច្នេះនៅពេលដែលវាបង្កើតអ័រម៉ូនច្រើនពេ រាងកាយអ្នកនឹងធ្វើការកាន់តែខ្លាំង។ សីតុណ្ហភាពរាងកាយនឹងកើនឡើង ហើយអាចស្រេកទឹក ឬឃ្លានកាន់តែខ្លាំង បេះដូងលោតញ៉ាប់ ឬញ័រដៃ មានអារម្មណ៍អស់កម្លាំង និងអាចរាក និងស្រកទម្ងន់ទៀតផង។ 

កង្វះជាតិស្ករក្នុងឈាម

តើអ្នកមានជំងឺទឹកនោមផ្អែមមែនទេ? ខណៈពេលដែលជាតិស្ករក្នុងឈាមអាចមិនអី តែវាអាចនឹងធ្លាក់ចុះភ្លាមនៅពេលកំពុងគេង។ រឿងនេះអាចដោយសារតែអ្នកធ្វើការច្រើនពេក ឬហាត់ប្រាណនៅពេលល្ងាច ឬមិនបានញ៉ាំអាហារពេលយប់លឿន។ បើសិនជាអ្នកប្រើប្រាស់អាំងស៊ុយលីន ឬប្រើថ្នាំពពួក Sulfonylurea-type គ្រប់គ្រងជំងឺទឹកនោមផ្អែម វានឹងអាចធ្វើឲ្យជាតិស្ករក្នុងឈាមចុះទាបបាន។ នៅពេលជាតិស្ករអ្នកចុះទាបជាង ១៤០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម មុនពេលគេង វាអាចធ្លាក់ចុះក្នុងរយៈពេល ពីរបីម៉ោងក្រោយ ដូច្នេះចូររកអីញ៉ាំបន្ថែមខ្លះទៅ។ 

គេបាត់ដង្ហើម

ដឲនៅពេលអ្នកមានជំងឺនេះ ការដកដង្ហើមអ្នកអាចនឹងឈប់ច្រើនដងក្នុងពេលយប់។ ដោយសារតែរាងកាយទទួលបានអុកស៊ីសែនមិនគ្រប់ វាប្រហែលជាធ្វើឲ្យមានអាការៈ Fight or Flight Mode ដែលនាំឲ្យបែកញើសបាន។ គ្រប់ពេលដែលវាដល់ពេលចាប់ផ្តើមដកដង្ហើមមាន័យថា សាច់ដុំអ្នកក៏ធ្វើការច្រើនដែរ។

ច្រាលទឹកអាស៊ីតពីក្រពះ

វាមិនគ្រាន់តែជាការក្រហាយដើមទ្រូង និងឈឺទ្រូងដែលធ្វើឲ្យអ្នកភ្ញាក់ពីគេងឡើយ។ ជំងឺច្រាលទឹកអាស៊ីតពីក្រពះមិនត្រូវបានគេសិក្សាច្រើនថាធ្វើឲ្យបែកញើសពេលយប់ឡើយ តែគ្រូពេទ្យជាច្រើននយាយថា វាមានទំនាក់ទំនងគ្នាមួយ។ ហើយការព្យាបាលជំងឺនេះច្រើនតែបំបាត់រោគសញ្ញាបែកញើសពេលយប់បាន។ យកល្អគួរតែព្យាយាមញ៉ាំអាហារតិចៗ និងមិនត្រូវញ៉ាំច្រើនមុនពេលចូលគេងឡើយ។

ការលេបថ្នាំ

មានថ្នាំច្រើនណាស់ដែលអាចធ្វើឲ្យបែកញើសពេលយប់ដូចជា ថ្នាំបញ្ចុះកម្តៅប្រភេទ Acetaminophen និង NSAIDs ប្រភេទ Aspirin និង Ibuprofen។ ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តចាស់ៗដូចជា Tricyclics, Buprotion និង Venlafaxine ដែលជាការព្យាបាលដោយប្រើអ័រម៉ូន និងពពួគកថ្នាំសរសៃជាដើម។ ថ្នាំខ្លះប្រើសម្រាប់ជំងឺខ្វាក់គោម និងស្ងួតមាត់ក៏ភ្ញោចដល់ក្រពេញញើសដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង