Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានតែចំពោះសុខភាព ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេទង្វើមួយចំនួនដែលធ្វើឡើងនៅពេលទទួលទានទឹកតែអាចនឹងបង្កបញ្ហាចំពោះសុខភាព? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទង្វើអ្វីខ្លះដែលអ្នកមិនគួរធ្វើពេលទទួលទានតែ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលមិនគួរធ្វើពេលទទួលទានទឹកតែ ៖

១. ទទួលទានភ្លាមៗក្រោយអាហារ

ការទទួលទានទឹកតែភ្លាមៗក្រោយអាហារអាចជះឥទ្ធិពលដល់ការរំលាយអាហារបានត្រឹមត្រូវ ហើយបញ្ហានេះនឹងធ្វើអោយរាងកាយមិនអាចទទួលបាននូវសារធាតុពេញលេញពីអាហារ។ អ្នកជំនាញជាច្រើននិយាថា អ្នកគួររងចាំយ៉ាងហោចណាស់ ១ ម៉ោងបន្ទាប់ពីទទួលទានអាហារសិន សឹមទទួលទានទឹកតែ។

២. ទទួលទានមុនពេលអាហារ

ក៏មិនខុសពីចំណុចខាងលើដែរ ដោយទឹកតែអាចបង្កភាពពិបាកក្នុងការរំលាយអាហារ ហើយរាងកាយនឹងមិនទទួលបានសារធាតុចិញ្ចឹមពេញលេញពីអាហារដែលអ្នកបានទទួលទានចូល។

៣. លេបថ្នាំជាមួយទឹកតែ

វាមិនត្រឹមតែអាហារប៉ុណ្ណោះទេដែលទឹកតែរារាំងរាងកាយមិនអោយស្រូបយកសារធាតុចិញ្ចឹមបានពេញលេញនោះ ប៉ុន្តែក៏ចំពោះធាតុផ្សំសំខាន់ៗក្នុងថ្នាំដូចគ្នា។

៤. ទទួលទានទឹកតែក្ដៅខ្លាំង

ក្រៅពីអាចបង្កការរលាកដល់អណ្ដាត និងបំពង់កហើយនោះការទទួលទានទឹកតែក្ដៅខ្លាំងពេកក៏បង្កើនហានិភ័យនៃជំងឺមហារីកមាត់ធ្មេញ ជំងឺមហារីកបំពង់ក ជំងឺមហារីកបំពង់អាហារ និងជំងឺមហារីកក្រពះផងដែរ។

៥. ទទួលទានទឹកតែចាស់ខ្លាំង

វាជាការពិតដែលជាតិកាហ្វេអ៊ីនក្នុងទឹកតែមានបរិមាណតិចជាងក្នុងកាហ្វេ ប៉ុន្តែប្រសិនបើអ្នកឆុងតែចាស់នោះបរិមាណជាតិកាហ្វេអ៊ីននឹងកើនឡើងតាមនោះជាក់ជាមិនខាន ហើយអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់។

៦. ទទួលទានតែដែលសល់មួយថ្ងៃ ឬច្រើនជាងនេះ

ទោះបីជាគ្មានគ្រោះថ្នាក់ ប៉ុន្តែដើម្បីទទួលទានសារធាតុប្រឆាំងអុកស៊ីតកម្មល្អក្នុងទឹកតែ អ្នកគួរទទួលទានតែភ្លាមៗក្រោយពេលឆុងរួច។ ដូច្នេះហើយទើបការទទួលទានតែសល់មួយថ្ងៃ ឬច្រើនជាងនេះមិនត្រូវបានណែនាំ៕