មេជីវិតឈ្មោលគឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សប្រុសមិនអាចខ្វះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយវាក៏ជាប្រភពដ៏សំខាន់សម្រាប់ជួយឲ្យបុរសគ្រប់រូបអាចមានសមត្ថភាពបន្តពូជបានដែរកាលណាវាមានចំនួនមួយគ្រប់គ្រាន់។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកកំពុងតែជួបបញ្ហាទឹកកាមមានចំនួនតិច ឬពិបាកក្នុងការមានកូននោះ យកល្អគួរតែព្យាយាមទទួលទានអាហារដូចខាងក្រោមនេះ៖
ប៉េងប៉ោះ
បន្លែមួយប្រភេទនេះគឺជាប្រភពនៃអង់ទីអុកស៊ីដង់ Lycopene ដ៏ល្អបំផុត។ វាត្រូវបានគេរកឃើញ ជួយពង្រឹងដល់ភាពមានចលនា សកម្មភាព និងរចនាសម្ព័ន្ធរបស់មេជីវិតឈ្មោលយ៉ាងគួរឲ្យកត់សម្គាល់។
គ្រាប់ល្ពៅ
គ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្គសី ដែលដើរតួនាទីយ៉ាងសំខាន់មួយក្នុងការបង្កើតមេជីវិតឈ្មោល និងការផលិតរបស់អ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន។ ក្រៅពីនេះ វាក៏មានជាតិរ៉ែ និងវីតាមីនសំខាន់ៗជាច្រើនទៀតដែរ។
បឺរីពណ៌ខៀវ
ផ្លែឈើបឺរីប្រភេទនេះគឺជាប្រភពនៃអង់ទីអុកស៊ីដង់ប្រឆាំងការរលាកដូចជា Quercetin និង Resveratrol ដ៏អស្ចារ្យ។ Quercetin ជួយថែរក្សាមេជីវិតឈ្មោលឲ្យមានសុខភាពល្អទាំងការធ្វើចលនា និងគុណភាពរបស់វា។ Resveratrol ពង្រឹងដល់ចំនួន និងភាពមានចលនារបស់មេជីវិតឈ្មោល។
ទឹក
វិធីសាស្រ្តដ៏សាមញ្ញបំផុតក្នុងការពង្រឹងដល់ចំនួន និងគុណភាពមេជីវិតឈ្មោលគឺការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ ទឹកកាមមានសមាសធាតុសំខាន់ចេញពីទឹកដែរ ហើយការបង្កើនការញ៉ាំទឹកកាន់តែច្រើនអាចជួយបង្កើនការចេញទឹកកាម និងពង្រឹងដល់ការផលិតមេជីវិតឈ្មោលថែមទៀត។
សូកូឡាខ្មៅ
សូកូឡាខ្មៅសម្បូរទៅដោយអាស៊ីតអាមីណេ L-arginine ដែលវាអាចបង្កើនចំណុះរបស់ទឹកកាម និងពង្រឹងដល់ភាពមានចលនា និងចំនួនរបស់មេជីវិតឈ្មោលថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) កាលណាសូកូឡាខ្មៅនោះកាន់តែខ្មៅ វាកាន់តែមានប្រយោជន៍៕