យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា អាហារផ្ងែមៗមិនល្អសម្រាប់សុខភាពធ្មេញទេ ព្រោះវានឹងជំរុញដល់ការផលិតរបស់បាក់តេរី និងកំណកជាប់ធ្មេញ។ ដូច្នេះតើអ្នកមានដឹងទេថា មានអាហារផ្សេងៗទៀតដែលអាចមានផលអាក្រក់ចំពោះធ្មេញដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចបំផ្លាញសុខភាពធ្មេញបានយ៉ាងអាថ៌កំបាំងបំផុត៖
អាហារត្រាំឬជ្រួក
យើងដឹងហើយថា ទឹកខ្មេះមានជាតិអាស៊ីតខ្ពស់ ហើយភាពជូររបស់វាក៏អាចធ្វើឲ្យអាហារទៅជាជ្រួកបានដែរ ជាពិសេសត្រសក់ជាដើម។ យ៉ាងណាមិញ ជាតិអាស៊ីតរបស់ទឹកខ្មេះនេះអាចធ្វើឲ្យស្រទាប់ការពារធ្មេញចុះខ្សោយ ដូច្នេះវាពិតជាមិនអាចការពារធ្មេញពីការខូចខាតបានឡើយក្នុងពេលញ៉ាំអាហារទាំងនេះ។ យ៉ាងណាមិញ ក្រោយពីញ៉ាំអាហារត្រាំរួច ចូរកុំភ្លេចលាងសម្អាតមាត់ជាមួយទឹក និងដុសសម្អាតធ្មេញយ៉ាងហោចណាស់មួយម៉ោងក្រោយ។
ផ្លែប៉ោម
មនុស្សគ្រប់គ្នាបានដឹងហើយថា កាលណាញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែគឺមិនមានជំងឺ។ ប៉ុន្តែតើអ្នកមានដឹងថា វាអាចបំផ្លាញស្នាមញញឹមអ្នកដែរទេ? ជាតិអាស៊ីតរបស់ផ្លែឈើមួយនេះគឺជាមូលហេតុហើយ។ ដូច្នេះ ក្រោយពីញ៉ាំផ្លែប៉ោមរួច គួរតែរងចាំមួយសន្ទុះហើយដុសធ្មេញផង។
នំបុ័ង
នំបុ័ងភាគច្រើនមានជាតិស្ករច្រើនណាស់ដែលវាកើតចេញពីម្សៅកៃឆ្នៃ ដូច្នេះវាពិតជាមិនអាចធ្វើឲ្យធ្មេញមានសុខភាពល្អឡើយក្រោយពីញ៉ាំអាហារនេះរួច។ ជាមួយគ្នានេះដែរ កាលណាលាយជាមួយទឹកមាត់ទៀត វារឹងតែធ្វើឲ្យក្លាយទៅជាកំណកជាប់នឹងធ្មេញទៀត។
ពោតលីញ
ចាប់តាំងពីវាគឺជាអាហារដ៏អាក្រក់ដែលនាំឲ្យជាប់ក្នុងចន្លោះធ្មេញ ដែលជម្រុញដល់ការលូតលាស់បាក់តេរីកាន់តែច្រើនមក ដូច្នេះវាក៏នឹងបំផ្លាញស្នាមញញឹមអ្នកបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះបើសិនជាអ្នកចូលចិត្តញ៉ាំអាហារប្រភេទនេះនៅពេលមើលកុនមែននោះ យកល្អគួរតែកាត់បន្ថយខ្លះទៅ៕