Join with Health.com.kh on Telegram

ផ្លែមៀនគឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលប្រជាជនខ្មែរយើងចំណាំទិញដើម្បីសែនព្រេនក្នុងកម្មវិធីនានា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខ្ញុំក៏មិនបានដឹងច្បាស់ដែរថាហេតុអ្វីបានជាយើងចូលចិត្តប្រើផ្លែឈើនេះមកសែនដែរ ប៉ុន្តែអ្វីដែលខ្ញុំធ្លាប់តែដឹងនោះគឺវាមានរសជាតិផ្អែមឆ្ងាញ់ ហើយក៏ជាផ្លែឈើដែលខ្ញុំចូលចិត្តខ្លាំងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ វាក៏ផ្តល់ជាអត្ថប្រយោជន៍ចំពោះសុខភាពយើងមិនតិចដែរដូចជា៖ 

  • ផ្លែមៀនត្រូវបានគេរកឃើញថា ជំរុញដល់ការបង្កើតកោសិកាឆ្អឹងថ្មី ដោយសារវាមានជាតិកាលស្យូម និងវីតាមីន D ហើយក៏កាន់តែមានប្រយោជន៍ពិសេសសម្រាប់ស្រ្តីរ៉ាំងរដូវដែលប្រឈមនឹងជំងឺពុកឆ្អឹងដែរ។ 
  • តាមការសិក្សាបានរកឃើញថា ផ្កា គ្រាប់ និងសាច់របស់ផ្លែមៀនមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកដ៏ពូកែ
  • ផ្លែមៀនសម្បូរទៅដោយសារធាតុ Flavonoids និង Tannins ដែលជាអង់ទីអុកស៊ីដង់ជួយការពារកោសិកាពីការខូចខាត។ សារធាតុទាំងពីនេះក៏អាចការពាររ៉ាឌីកាលសេរីបានដែរ ជាពីសេសពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។
  • សារធាតុដែលចម្រាញចេញពីផ្លែមានអាចសម្លាប់បាក់តេរី Staphylococcus Aureus បាន។ 
  • សារធាតុធម្មជាតិឈ្មោះថា Polyphenols ក្នុងផ្លែមៀត អាចប្រឆាំង និងសម្លាប់មេរោគផ្សិតជាច្រើនដូចជា Candida Species និង Cryptococcus Neoformas។ 
  • តាមការសិក្សារកឃើញថា សារធាតុចម្រាញ់ចេញពីផ្កាផ្លែមៀនអាចការពារខួរក្បាលពីសម្ពាធអុកស៊ីតកម្ម និងកុំឲ្យខូចសរសៃប្រសាទក្នុងខួរក្បាលដែរ ជាពិសេសជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ជាធម្មតា រាល់ភាពនឿយហត់ដោយការធ្វើការងារ ត្រូវបានបង្កឡើងដោយការកើនឡើងសារធាតុកាកសំណល់ឈ្មោះថា Urea Nitrogen (ចេញពីថ្លើម) និង Lactic Acid (ចេញពីសាច់ដុំ)។ ប៉ុន្តែផ្លែមៀនអាចកាត់បន្ថយចំនួនសារធាតុទាំងពីរនេះបាន ដូច្នេះអ្នកក៏មិនសូវអស់កម្លាំង និងមានកម្លាំងថែមដោយមិនបាច់ញ៉ាំរបស់មានជាតិកាហ្វេអ៊ីនឡើយ៕